អាសូរណាស់!! បុរសម្នាក់ស្រវឹងស្រាដេកលើផ្លូវរថភ្លើងត្រូវរថភ្លើងបើកកិនជើងដាច់ជាពីរ

ភ្នំពេញ៖ បុរសម្នាកស្រវឹងស្រាដេកលើផ្លូវរថភ្លើងត្រូវរថភ្លើងបើកកិនជើងដាច់ជាពីរ ហេតុការនេះកើតឡើង នៅវេលាម៉ោង២និង៣០នាទីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ត្រង់ចំណុចផ្លូវរថភ្លើង ភូមិចុងដីខាងលិច ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុខដំបូងបុរសខាងលើបានផឹកស៊ីជាមួយបងប្អូនរហូតដល់ស្រវឹងក៏បានដើរមកដេកនៅលើផ្លូវរថភ្លើង ភ្លាមៗនោះមានរថភ្លើងបើកឆ្លងកាតក៏បានបើកកិនបុរសខាងលើបណ្ដាលឱ្យដាច់ជើងទាំងសងខាងតែម្ដង។

បុរសខាងលើឈ្មោះ ផា រំចង់ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅឃុំត្នោត ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

ក្រោយកើតហេតុបុរសខាងលើត្រូវបញ្ចូនទៅមន្ទីពេទ្យព្រះកុសុមៈដើម្បីសង្រោះជិវិត ៕ ហាក់ អ៊ីឌី៚

អត្ថបទដែលជាប់ទាក់ទង