រថយន្តក្រុងសាធារណៈ ភ្នំពេញ-ព្រះសីហនុ ចេញដំណើរម៉ោង៥ៈ៣០នាទី មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៦-១១ ខែតុលា 

ព្រះសីហនុ៖ ដើម្បីជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលធ្វើដំណើរទៅ ឬមក ពីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ដើម្បីទៅជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលខេត្តព្រះសីហនុបានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧គ្រឿង សម្រាប់បម្រើសេវាសាធារណៈ ដោយមិនបង់ប្រាក់។

កាលបច្ឆេទការដឹកជញ្ជូនមានចំនួន ៦ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ​ឆ្នាំ២៩១៨ ដោយចេញដំណើរចាប់ពីម៉ោង០៥ៈ៣០នាទីព្រឹក ទីតាំងចំណតនៅរាជធានីភ្នំពេញ ស្ថិតនៅផ្សារសិនជូរីផ្លាហ្សា និងចំណតនៅខេត្តព្រះសីហនុ ស្ថិតនៅវេទិកា ៧មករា សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។ ចំពោះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ​រថយន្តក្រុងសាធារណៈ ចេញដំណើរពីចំណតផ្សារសិនជូរីផ្លាហ្សា រាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ហើយបន្ទាប់ពីដាក់អ្នកដំណើរចុះអស់ ទើបដឹកអ្នកធ្វើដំណើរពីខេត្តព្រះសីហនុ ទៅរាជធានីភ្នុំពេញវិញ។

អត្ថបទដែលជាប់ទាក់ទង