កិច្ចជំនួបពិភាក្សាជាមួយសាស្ត្រាចារ្យ លើកម្មវិធីសិក្សាកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធី ជំនួបជាមួយសាស្ត្រាចារ្យ ដើម្បីពិភាក្សាលើកម្មវិធីសិក្សាកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង់ នៃសាកល័លវិទ្យាល័យ រួមជាមួយបុគ្គលិក និងសាស្ត្រាចារ្យទាំងអស់ដែលកំពុងតែបង្រៀននៅក្នុងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។

គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងនូវគុណភាពអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដល់សិស្សនិស្សិតលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ និងលើកយកនូវបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធមកពិភាក្សាគ្នា បង្កើតជាវិធីសាស្ត្រសម្រាប់បង្រៀនទៅតាមផ្នែក និងមហាវិទ្យាល័យនីមួយៗ ផ្តល់ភាពងាយស្រួលដល់សាស្ត្រាចារ្យក្នុងការបង្រៀន ក៏ដូចជាសិស្សនិស្សិត ងាយយល់ក្នុងការសិក្សាផងដែរ។

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិត លើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័ន​រដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

អត្ថបទដែលជាប់ទាក់ទង