រថយន្ត​បុក​ម៉ូតូ​ បណ្ដាល​អោយ​រង​របួស​ធ្ងន់​ម្នាក់​

កោះកុង៖ កាលពីថ្ងៃទី០៦ តុលានៅវេលាម៉ោង ០៨:១៥ នាទី មានករណីគ្រោះថ្នាក់ចរាចរ ១លើក បង្កដោយ ម៉ូតូជិះបុករថយន្តពីក្រោយ ក្នុងទិសដៅគ្នាស្របគ្នា ពីកើតទៅលិច នៅចំណុច ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ម៉ូតូបង្ករ ហុងដា C ១២៥ ពណ៌ខ្មៅសេរី ២០១៦ ពាក់ស្លាកលេខ កោះកុង 1B2280 បើកបរដោយឈ្មោះ ង៉ែត ប៊ុនឈាង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ជិះជាមួយប្រពន្ធឈ្មោះ ឡាយ លីនាង អាយុ១៨ឆ្នាំ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសារខេត្តកោះកុង រងរបួសធ្ងន់ បញ្ជូនទៅព្យបាលនៅភ្នំពេញ។

ចំណែក រថយន្ត HIGH LADER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A5511 បើកបរដោយឈ្មោះ ឆឹង ហ៊ន ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជិះគ្នា ៣នាក់ ពុំមានរងរបួស។
មូលហេតុ ៖ ភាគីខាងម៉ូតូ បើកបរក្នុងស្ថានភាពល្បឿនលឿន មិនបានមើលរថយន្តនៅពីមុខ។
ករណីនេះ កម្លាំងជំនាញយើង បានយកវត្ថុតាងទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការ សំរបសំរួលគ្នាភាគីទាគ្នា។

អត្ថបទដែលជាប់ទាក់ទង