សត្វទន្សោងមួយក្បាលត្រូវបានគេប្រទះឃើញស្លាប់តំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវន័

ឧត្តរមានជយ័៖ ប្រជាពលរដ្នប្រទះឃើញ សត្វទន្សោងមួយក្បាលស្លាប់ កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៨ នៅតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវន័ខេត្តឧត្តរមានជយ័។

ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្នភ្លាម ព្រះអង្គ ប៊ុន សាលួត ប្រធានសហគមន៍ តំបន់ដែនជម្រកសត្វព្រៃ សង្ឃរុក្ខវន័ ខេត្តឧត្តរមានជយ័បានដឹកនាំព្រះសង្ឃ/គណកម្មកាចុះល្បាត ម្តុំតំបន់សត្វទន្សោងកំពុងរស់នៅ តាមបណ្តាញភូមិ និងម្ចាស់ស្រែទីនោះក៏ប្រទះឃើញ សាកសពសត្វទន្សោងមួយក្បាល ស្លាប់នៅក្នុងស្រូវស្រែគាត់ ប្រហែល១សប្តាហ៍កន្លង ។

ការចុះល្បាតពិនិត្យឃើញសត្វទន្សោងញុី១ក្បាលនេះបានសន្និដ្ឋានថាប្រហែលជា ស្លាប់ដោយការឆក់ និងបាញ់សម្លាប់ ព្រោះជុំវិញនេះបានរកឃើញខ្សែលួសឆក់១ដុំរាយស្កាត់ផ្លូវក្បារស្រែ….។
ព្រះអង្គ ប៊ុន សាលួត សម្តែងការស្តាយយ៉ាងពន់ពេកណាស់ ព្រោះព្រះអង្គគឺជាអ្នកថែរក្សាព្រៃដ៏ធំនេះសម្រាប់អោយពួកគេរស់នៅ មិនគួរណាពួកមនុស្សពាល ប្រមាថជីវិតសត្វដែលកម្រស្ទើរផុតពូជ មិនមានការគិតវែងឆ្ងាយសោះ ។

ព្រះអង្គបានអំពាវនាសុំប្រជាពលរដ្នក៏ដូចមន្រ្ដីជំនាញ រួមជាមួយអង្គការនានា ជួយគាំទ្រការអភិរក្សសត្វព្រៃទាំងអស់គ្នា កុំអោយវិនាសផុតពូជ និងចាត់វិធានការចំពោះជនល្មើសអោយខ្លាំងដើម្បីអោយរាំងចាល មិនដូច្នោះទេសត្វព្រៃពិតជារលាយជាមិនខាន៕BRT

អត្ថបទដែលជាប់ទាក់ទង