រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ

ឥណ្ឌូនេស៊ី៖ ប្រភពពី Aljazeera ឲ្យដឹងថា ក្រុមភ្នាក់ងារជួយសង្គ្រោះរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ។

ប្រតិបត្តិការរុករកជនរងគ្រោះត្រូវបញ្ចប់ ថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨នេះ ចំនួនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី បានកើនឡើងដល់១៧៦៣នាក់ហើយ ។

ប្រភពដដែលបានបន្ថែមថា រលកយក្សស៊ូណាមិ បានបំផ្លិចំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋអស់ប្រមាណជាង៧០០០០ខ្នង និងមនុស្ស២៦៣២នាក់បានរងរបួស និងគ្មានជំរក ខណៈប្រទេសមួយនេះកំពុងស្វះស្វែងក្នុងការជួយពលរដ្ឋពួកគេ៕BRT

អត្ថបទដែលជាប់ទាក់ទង