គ្រោះធម្មជាតិរញ្ជួយដី​នៅហៃទី​ មានកម្រិតបង្គួរ ៥.៩រ៉ិចទ័រ ផ្តាច់ជីវិតមនុស្ស១០នាក់ នឹងជាច្រើននាក់ទៀតរងរបួស

ប្រទេសហៃទី៖ តាម​ការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី​ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រ​អាមេរិក USGS នាព្រឹក​ថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨ម្សិលម៉ិញថា គ្រោះធម្មជាតិរញ្ជួយផែនដី​ដែលមានកម្រិតបង្គួរ ៥.៩រ៉ិចទ័រ បានវាយប្រហារ​ភាគខាងជើង​ប្រទេសហៃទី ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ ពីទីក្រុងកំពង់ផែផតឌឺផេស (Port-de-Paix) នៃប្រទេសអាមេរិក​កណ្តាលមួយនេះ សមុទ្រការីបៀន ព្រមទាំងបានផ្តាច់ជីវិតមនុស្ស១០នាក់ និងជាច្រើននាក់ទៀតរងរបួស។

គួររំលឹកថា ការចេញផ្សាយព័ត៌មានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីបានកើតមានឡើង នៅវេលាម៉ោង ៨.១០នាទីយប់ ថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងនៅអាមេរិកកណ្តាល) ស្ថិតក្នុងស្រុក Plaisance។

ក្រៅពីមនុស្សស្លាប់ និងរងរបួសជាច្រើននាក់នោះ អគារនានា​ និងលំនៅដ្ឋាន​ប្រជាជានជាច្រើន​ខ្នងទៀត រង​ការ​បំផ្លិចបំផ្លាញយ៉ាងដំណំ។

ភាពឈឺ​ចាប់បំផុត​នៃមហន្តរាយ​បង្កឡើងដោយ​ គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅហៃទី កាលពីឆ្នាំ២០១០នោះ គឺបាន​កើតមាន​ឡើងលើរដ្ឋធានី​ព័រអូព្រីនតែម្តង ដោយបានសម្លាប់មនុស្ស​ជិត ២៣០,០០០នាក់ និងទីក្រុង​ស្ទើរទាំងមូល​ រងការបំផ្លិច​បំផ្លាញ ដែលមិន​ធ្លាប់មានក្នុង​រយៈពេល ២០០ឆ្នាំចុង​ក្រោយនេះ៕BRT

អត្ថបទដែលជាប់ទាក់ទង