នាវាដឹកប្រេងពីរគ្រឿង បុកគ្នានៅសមុទ្រមេឌីទែរ៉ាណេ បណ្ដាលឱ្យហូរប្រេងពេញផ្ទៃសមុទ្រ

មេឌីទែរ៉ាណេ៖ ប្រភពពី Aljazeera បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍លើផ្លូវទឹក នាវាដឹកប្រេងរបស់ប្រទេស ទុយនេស៊ី និងប្រទេសសាយប្រឺស បានបុកគ្នាយ៉ាងពេញទំហឹងនៅសមុទ្រ មេឌីទែរ៉ាណេ បណ្តាលឲ្យហូប្រេងយ៉ាងច្រើនចេញពីនាវាចូលទៅក្នុងសមុទ្រ ។

ក្នុងហេតុការណ៍នាវាដឹកប្រេងពីរគ្រឿងបុកគ្នានេះ មិនបណ្តោយឲ្យមនុស្សបាត់បង់ជីវិត ឬរងរបួសនោះទេ ដោយគ្រាន់តែមានការខូចខាតនាវា និងខាតបង់ប្រេងឥន្ធនៈតែប៉ុណ្ណោះ ។

ប្រភពដដែលបានបន្តថា មូលហេតុដែលនាំឲ្យនាវាដឹកប្រេងទាំងពីរគ្រឿងបុកគ្នានេះ គឺបានកើតឡើងដោយសារតែការធ្វេសប្រហែសរបស់អ្នកបើកបរនាវាទាំងសងខាង ៕BRT

អត្ថបទដែលជាប់ទាក់ទង