គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកអ្នកថ្មើរជើង របួសធ្ងន់២នាក់

កំពង់ធំ៖ នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃច័ន្ទ ១៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុកអ្នកថ្មើរជើងដើរលើកំណាត់ផ្លូវជាតិលេខ៦២ ចំណុចផ្លូវបំបែកជាបួន មុខស្ថានីយប្រេងរបស់ឈ្មោះ សេង ហុង ចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ ភូមិសាលាវិស័យ ឃ៊ំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ បុកអ្នកថ្មើរជើងដើរលើជាយផ្លូវ បណ្តាលឲ្យរបួសធ្ងន់០២នាក់។

ម៉ូតូម៉ាកហុងដា ZoomerX ពណ៌ស ក្រហម ស្លាកលេខកំពង់ធំ1J.6471 បើកបរដោយឈ្មោះ បូ ណាត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ របួសធ្ងន់ ពាក់មួកសុវត្ថិភាព។

អ្នកថ្មើរជើងឈ្មោះ មី យ៉ាន ភេទស្រី អាយុ៥៨ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំរបួសធ្ងន់ ។

មូលហេតុជាបឋមបង្កឡើងដោយ អ្នកបើកបរម៉ូតូមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងធ្វើការវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំដោះស្រាយគ្នាតាមច្បាប់៕ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង