របួសធ្ងន់៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបារាយណ៍

កំពង់ធំ៖ នៅវេលាម៉ោង១៦និង២៥នាទី ថ្ងៃច័ន្ទ ១៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា តាមផ្លូវជាតិលេខ២៦៤C ចំណុចភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ខេត្តកំពង់ធំ បណ្តាលឱ្យរបួសធ្ងន់មនុស្ស០៣នាក់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ1BO2544 បើកបរដោយឈ្មោះ សឿង សល់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាប្រុកស្រែប្រាំង ឃុំស្រែប្រាំង ស្រុកចំការលេី ខេត្តកំពង់ចាម។ របួសបាក់ក្តោងច្រមុះ បាក់ធ្មេញ សន្លប់នៅនឹងកន្លែង។

លុះដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាកDream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ1AV6198 បើកបរដោយឈ្មោះ ឃិន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្ពឺ ឃុំស្ពឺ  ស្រុកចំការលេី ខេត្តកំពង់ចាម។ របួសបាក់ក្តោងច្រមុះ បាក់ភ្លៅឆ្វេង សន្លប់នៅកន្លែង។ 

និងអ្នករួមដំណេីរឈ្មោះ ឃា សាយ័ន ភេទស្រីអាយុ២៩ឆ្នាំ នៅភូមិ ឃុំជាមួយឈ្មោះ ឈិត.ពិសិទ្ធិ របួសបាក់កដៃឆ្វេង។

មូលហេតុបង្កដោយអ្នកជិះម៉ូតូម៉ាកស្កុបពី បេីកបរក្នុងស្ថានភាពស្រវឹង មិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងធ្វើការវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំដោះស្រាយគ្នាតាមច្បាប់៕ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង