ទៅលេងស្រុកចាក់សោផ្ទះចោល ចោរលួចគាស់បង្អួច សំណាងល្អឪពុកមើលឃើញ ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគាស់បង្អួតបម្រុងចូលលួចទ្រព្យសម្បត្តិ តែត្រូវបានឪពុកជនរងគ្រោះឃើញទាន់។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨
ម៉ោង១៣និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះទល់មុខប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ជឹម ហុងហេង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុខាងលេី មុខរបរ លក់ដូរ ។

ជនសង្ស័យឈ្មោះ រី រាជ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរទីលំនៅ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករកាប់ជ្រូក។

សាក្សីបានប្រាប់ឱ្យដឹងដា មុនពេលកើតហេតុជនរងគ្រោះបានចាក់សោផ្ទះចោល ហេីយបានទៅលេងស្រុកកំណើតនៅឯខេត្តតាកែវទាំងអស់គ្នា ។

លុះដល់វេលាកេីតហេតុខាងលេី ឪពុកជនរងគ្រោះបានឃេីញកញ្ចក់បង្អួចផ្ទះរបស់កូនខ្លួន ត្រូវបានចោរលួចដោះចេញបម្រុងចូលលួចទ្រព្យសម្បត្តិ ក៏បានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់សំណាញ់ ចុះអន្តរាគមន៍ធ្វេីការស្រាវជ្រាវឃាត់ជនល្មេីសយកមកសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍ជនល្មេីសបានឆ្លេីយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះខាងលើ ប៉ុនប៉ងលួចទ្រព្យសម្បត្តិពិតប្រាកដមែន  ។

ករណីនេះ សមត្ថកិច្ចបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ឆៃ យុទ្ធ

 

អត្ថបទដែលជាប់ទាក់ទង