អគ្គិភ័យបានឆាបឆេះសំណង់អគារខុនដូរមួយកន្លែង ផ្សែងយ៉ាងខ្មួលខ្មៅ ផ្អើលដល់ប្រជាពលរដ្ឋ!

ភ្នំពេញ៖ សំណង់អគារខុនដូរមួយកន្លែង ត្រូវបានភ្លើងឆាបឆេះបណ្តាលអោយមានផ្សែងខ្មួលខ្មៅ ធ្វើអោយមានការភ្ញាក់ផ្អើលសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកអន្តគមន៍ធ្វើការបាញ់ពន្លត់ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុង រ៉ារថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ នៅមិនទាន់បញ្ជាក់នៅឡើយទេ ថាបណ្តាលមកពីមូលហេតុអ្វី។

ព័ត៌មានលម្អិតនឹងធ្វើការផ្សាយជូនបន្តទៀត !
គឹម បញ្ញា

 

អត្ថបទដែលជាប់ទាក់ទង