យុវជននាំគ្នាប្រតិបត្តិអំពើល្អ ហើយនាំគ្នាបញ្ឈប់ប្រព្រឹត្តអំពើអបាយមុខ!

ស្ទឹងត្រែង៖​ ថ្ងៃបុណ្យភ្ជុំធំនៅតាមបណ្តាវត្តក្នុងខេត្តស្ទឹងត្រែង សង្កេតឃើញមានបងប្អូនយុវជន  យុវតី បាននាំគ្នាយកនំចំនីគ្រឿងបរិភោគ  ឧបភោគទាំងឡាយទាំងពួង  មកប្រគេនព្រះសង្ឃ នឹងបានប្រាថ្នាយកនូវផលរៀងៗខ្លួន ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរយើងបានប្រារព្ធវិធីបុណ្យភ្ជុំបិណ្ឌជារាងរាល់ឆ្នាំ។

ព្រះតេជគុន ពុទ្ធយ៉ាំ ចៅអធិការវត្តថាឡាបរិវាត់ មានសង្ឃថេរកាថា ភ្ជុំឆ្នាំនេះសង្កេតឃើញយុវជន យុវនារីមានបរិមាណច្រើនកុះករបាននាំគ្នាចូលវត្តធ្វើបុណ្យទាន  បង្ហាញពីការយល់ដឹង​ នឹងគោរពប្រតិបត្តិ  ទៅតាមដំបូលមានល្អរបស់មាតាបីតា ដើម្បីរួមគ្នាលើកគុណតម្លៃព្រះពុទ្ធសាសនា នឹងរួមគ្នាធ្វើអោយសង្គមមានសន្តិសុខល្អ។

ព្រះតេជគុណចៅអធិការវត្តមានសង្ឃថេរកាបន្តថា នេះបង្ហាញអោយឃើញនូវការយល់ដឹង  ទាំងផ្នែកពុទ្ធចក្រ នឹង​អាណាចក្រ​ ព្រោះថាព្រះសង្ឃក៏បានផ្តល់ពុទ្ធឱវាទ ជួយបំផុសស្មារតី​អោយ ដល់កូនចៅយើង​ ប្រតិបត្តិនូវអំពើល្អគ្រប់យ៉ាងដែលជាចំណែកមួយ ធ្វើអោយសង្គមយើងមានសុខសន្តិភាព មានការអភិវឌ្ឍ ដោយមានការចូលរួមពីកម្លាំងយុវជន។

កញ្ញា​ សៀវម៉ី យុវតី​នៅក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា នៅថ្ងៃបុណ្យភ្ជុំនេះសង្កេតឃើញមានយុវជន បាននាំគ្នាមកធ្វើបុណ្យមានចំនួន ច្រើនជាងសប់ដង មិនសូវបានទៅដើរលេងផ្តេសផ្តាស់ធ្វើអោយប្រាសចាកទៅនឹងការព្រឿនប្រដៅរបស់មាតាបីតាឡើយ។

កញ្ញាបន្តថា នេះដោយសារទទួលបានការអប់រំពីព្រះសង្ឃផងដែរ  ហើយ យុវជនយើងទាំងអស់ក៏សូមប្តេជ្ញាថា នឹងជួយពន្យល់ណែនាំទៅដល់យុវជនផ្សេងៗទៀតអោយគោរព តាមដំបូលន្មានឲ្យបានល្អជាងនេះស្របពេលដែលប្រមុខរាជរដ្ខាភិបាលបានធ្វើឲ្យប្រទេសម្ពុជាមានការអភិវឌ្ឍន៍រីកចំរើន។

សូមបញ្ជាក់ ក្នុងពិធីឆ្នាំនេះយុវជនប្រមាណ៧០%បាននាំគ្នាមកវត្តអារាមបានកាត់បន្ថយការដើរលេងផ្តេសផ្តាស និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផង។

E K.H..ស្ទឹងត្រែង ០៩ ១០ ២០១៨

អត្ថបទដែលជាប់ទាក់ទង