ស៊យនោះស៊យឆក់ទូរសព្ទដៃម៉ាកOPOPមួយគ្រឿង បានហើយត្រូវម្ចាស់ទូរសព្ទជិះម៉ូតូដេញទាញដៃផ្តួលម៉ូតូត្រូវសមត្ថកិច្ចវាយខ្នោះ (មានវីដេអូ)

ភ្នំពេញ៖ ជនសង្ស័យម្នាក់ស្រវឹងស្រៀងៗជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GN 1792ធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់ពីក្នុងហោប៉ាវអាវ ខណៈពេលដែលកំពុងតែជិះម៉ូតូtodayនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩និង០០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។

ក្រោយពេលដែលជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរសព្ទម៉ាកOPOPមួយគ្រឿង ពីជនរងគ្រោះបានសម្រេចហើយស្ត្រីក្លាហានម្ចាស់ទូរសព្ទខាងលើបានជិះម៉ូតូដេញតាមជនសង្ស័យចាប់កន្ត្រាក់ដៃប្រតាយប្រតបគ្នាលើម៉ូតូបណ្តាលឱ្យដួលម៉ូតូទាំង២គ្រឿងរងរបួសរលាត់ក្បាលជង្គង់ទាំងម្ចាស់ទូរសព្ទនិងជនសង្ស័យត្រូវបានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅទីនោះជួយចាប់ជនសង្ស័យប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ១ វាយខ្នោះយកមកសាកសួរបន្តរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ក្រោមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពនៅចំពោះមុខសមត្ថកិច្ចបានឱ្យដឹងថា រូបគេពិតជាបានធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីស្រ្តីរងគ្រោះពិតប្រាកដមែនមូលហេតុដោយសារតែរូបគេស្រវឹង។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ អោ តាគា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ២៦Zផ្លូវលេខ២០៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ដោយៈ សួង សាម

អត្ថបទដែលជាប់ទាក់ទង