ឃើញស្ងាត់ទំនងចូលលួចម៉ូតូក្រោមផ្ទះម្ចាស់ស្រែកផ្អើលគេចខ្លួនបាត់

ព្រៃវែង៖ យប់ស្ងាត់ចូលលួចម៉ូតូក្រោមផ្ទះ ដល់ម្ចាស់តាមទាន់ស្រែកផ្អើលគេឯងរួចទុកម៉ូតូចោលរត់គេចខ្លួនបាត់ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅចំណុចផ្ទះឈ្មោះ យា​ ម៉េត ភេទ ប្រុស​អាយុ៣៩ ឆ្នាំនៅភូមិបិតមាស​ ឃុំដំរីពួន ស្រុកស្វាយអន្ទរខេត្តព្រៃវែង កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។

ជនរងគ្រោះឈ្មោះ យា​ ម៉េត ភេទ ប្រុស​អាយុ៣៩ឆ្នាំ នៅភូមិបិតមាស​ ឃុំដំរីពួន ស្រុកស្វាយអន្ទរ។
ឯជនសង្ស័យមិនស្គាល់អត្តសញ្ញាណព្រោះរត់គេចបាត់ក្រោយពេលកើតហេតុ។

ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចូលយកម៉ូតូជនរងគ្រោះ ម៉ាកវ៉េវពណ៌ខ្មៅដែលម្ចាស់ទុកនៅក្រោមផ្ទះ ពេលជនសង្ស័យយកចេញទៅត្រូវបានម្ចាស់ដឹងបានតេមកសមត្ថកិច្ច។

កម្លាំងប៉ុស្តិ៍ និងកម្លាំងអធិកាដ្ឋានរួមនិងប្រជាការពារបានចេញស្ទាក់ធ្វើឱ្យជនសង្ស័យ ភ័យទុកម៉ូតូចោលរួចរត់គេចខ្លួនបាត់។បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ និងបន្តការស្រាវជ្រាវរកមុខសញ្ញា៕ ណារម្យ

អត្ថបទដែលជាប់ទាក់ទង