រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានអ្នកទេសចរណ៍សរុបជាង ២៥ម៉ឺននាក់មកលេង ខេត្តសៀមរាប

សៀមរាប៖ បើយោងតាម របាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកទស្សនានៅខេត្តសៀមរាប នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃនេះ មានភ្ញៀវមកទស្សនាសរុបចំនួនប្រមាណ ២៥២.៤២២ នាក់ មានការកើនឡើង ៤៧.០៥% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ មានចំនួន ១៧១.៦៤៧ នាក់តែប៉ុណ្ណោះ។

លោក ងូវ សេង កាកប្រធាន មន្ទីរទេសចរណ៍ ខេត្តសៀមរាបបានឱ្យដឹងថា អ្នកទេសចរណ៍សរុប ២៥២.៤២២ នាក់ ដែលបានមកលេងខេត្តសៀមរាប ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ គឺមានភ្ញៀវទេសចរណ៍ជាតិ ចំនួនប្រមាណ ២៣ ម៉ឺននាក់ មានការកើនឡើង ៥៣.៣៣% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ មានចំនួនប្រមាណ ១៥ម៉ឺននាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិ មានចំនួន ២២.៤២២ នាក់ កើនឡើង៣.៥៨% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧៕ ដោយៈ ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង