កត្តា៣យ៉ាង បានជម្រុញនឹងទាក់ទាញភ្ញៀវទេសចរណ៍មកលេងខេត្តស្ទឹងត្រែង កើនឡើង៣៧% ក្នុងរដូវបុណ្យភ្ជុំនេះ

ស្ទឹងត្រែង៖ ភ្ញៀវទេសចរណ៍៧.២៦៧នាក់ មកលេងខេត្តស្ទឹងត្រែង ក្នុងពេលដែលប្រទេសកម្ពុជាយើងមានសន្តិសុខល្អផ្លូវគមនាគមន៍ស្រួលធ្វើដំណើរជីវភាពប្រជាពលរដ្ឋរីកចម្រើនឡើងនឹងនៅតាមបណ្តាខេត្តនីមួយៗមានរម្មណីយដ្ឋានស្អាតទាក់ទាញភ្ញៀវ។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ នេះក៏ដោយសារតែប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងទេសចរណ៍បានតម្រូវឱ្យខេត្តនីមួយៗត្រូវរៀបចំឱ្យមានតំបន់អេកូទេសចរណ៍ មានបរិស្ថានស្អាត ម្ហូបអាហាមានអនាម័យតម្លៃសមរម្យ នឹងធ្វើឱ្យមានការប្រកួតប្រជេងផងដែរ។

លោកបន្តថា៖ នៅឆ្នាំ២០១៨នេះ ភ្ញៀវទេចរណ៍ជាតិយើងមានការយល់ដឹងច្រើនជាងឆ្នាំកន្លងមក ដូចជាការបើកបរចេះគោរពគ្នាទៅវិញទៅមក ចេះសម្អាតបរិស្ថាន ដែលជាសញ្ញាមួយបង្ហាញពីការយល់ដឹងនឹងគោរពច្បាប់សង្គមកាន់តែប្រសើរឡើង។

លោក ថន ចន្ថា ភ្ញៀវទេចរណ៍មកពីខេត្តព្រៃវែង បានបញ្ចាក់ថា៖ ប្រជាពលរដ្ឋបានមានជីវភាពរីកចម្រើនហើយពេលមានឳកាសបុណ្យ ទាន បានធ្វើដំណើរកម្សាន្តសប្បាយទៅគ្រប់បណ្តាខេត្ត ក្នុងពេលដែលរាជរដ្ឋាភិបាលបានសាងសង់ផ្លូវស្ពានស្រួលធ្វើដំណើរ។

លោកបន្ថែមថា៖ ទន្ទឹមនឹងការអភិវឌ្ឍន៍ប្រជាពលរដ្ឋយើងបានគាំទ្រដល់អាជ្ញាធរនឹងមន្ត្រីជំនាញនៅតាមបណ្តាខេត្តនីមួយៗដែលបានបង្កើតឱ្យមានរម្មណីយដ្ឋានទាំងធម្មជាតិ វប្បធម៌ រួមទាំងភាពច្នៃប្រឌិត ដែលជាយន្តការមួយអាចធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើផងដែរ។

សូមបញ្ចាក់ថា៖ ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរណ៍មកលេងចំនួន៧.២៦៧.នាក់កើនឡើង
លើសឆ្នាំ២០១៧ជាង១៥០០នាក់គិតក្នុងរយៈពេលដូចគ្នាហើយក្នុងនោះរម្មណីយដ្ឋានអេកូទេសចរណ៍អូរស្សីកណ្តាយទទួលបានភ្ញៀវមកលេងច្រើនជាងគេ៕ ដោយៈ EKH

អត្ថបទដែលជាប់ទាក់ទង