ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨នេះ ថយចុះជាងឆ្នាំ២០១៧ គិតរយៈពេលបួនថ្ងៃដូចគ្នាចំនួនអ្នកស្លាប់ថយចុះ អ្នករងរបួសកើនឡើងខ្ពស់

ពោធិ៍សាត់៖ បើគិតរយៈពេលបួនថ្ងៃក្នុងពិធីបុណ្យភ្ជំបិណ្ឌឆ្នាំ២០១៨នេះ គឺករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តពោធិ៍សាត់បានថយចុះចំនួនអ្នកស្លាប់ថយចុះតែអ្នករងរបួសធ្ងន់ស្រាលបានកើនឡើងខ្ពស់បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧។

បើតាមរបាយការណ៍ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបង្ហាញថាគិតរយៈពេលបួនថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌពោលចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៤លើកគឺថយចុះជាងឆ្នាំ២០១៧ ចំនួន៥លើកដែលមានចំនួន៩លើក ក្នុងអ្នកស្លាប់ចំនួនបីនាក់ថយចុះម្នាក់ឯអ្នករងរបួសធ្ងន់មានចំនួន១៨នាក់កើនឡើង១០នាក់ បើធៀបក្នុងឆ្នាំមុនមានចំនួនត្រឹមតែ៨នាក់តែប៉ុណ្នោះនិងអ្នករងរបួសស្រាលមានចំនួន២០នាក់កើនឡើង១៤នាក់ដែលកាលពីឆ្នាំមុនមានតែ៦នាក់ ប៉ុណ្នោះទេ។ សរុបឆ្នាំ២០១៨ អ្នកស្លាប់និងរបួសធ្ងន់ស្រាលមានចំនួន៤១នាក់ ខូចខាតម៉ូតូបីគ្រឿងរថយន្តតូចមួយគ្រឿងរថយន្តធំពីរគ្រឿងខណៈដែលកាលពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧ អ្នកស្លាប់និងរបួសសរុប១៨ត្រឹម១៨នាក់។

របាយការណ៍បញ្ជាក់ថាមូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ខាងលើគឺផ្តើមឡើងការបើកបរមិនប្រកាន់ស្តាំ ប្រើប្រាស់ល្បឿនលឿន បើកបរក្នុងស្ថានភាពស្រវឹងជាដើម៕ ដោយៈ SPR

អត្ថបទដែលជាប់ទាក់ទង