ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ៖​ មន្ត្រី​ចរាចរណ៍​ជំរិតលុយទារចិន គួរតែបណ្ដេញចេញពីគ្របខណ្ឌ

ព្រះសីហនុ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ លោកបានកោះហៅមន្ត្រីនគរបាលចរាចរណ៍​ ដែលយកតួនាទី​ទៅជំរិតទារលុយជនជាតិចិន​ បើកបរល្មើសច្បាប់ចរាចរណ៍មកសួរនាំហើយ​។ បន្ទាប់​ពី​សាកសួររួច លោកឧត្ដមសេនីយ៍ទោ​ ស្នងការ​ នឹងស្នើសុំថ្នាក់ដឹកនាំ​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ដើម្បីដាក់វិន័យឱ្យបានធ្ងន់ធ្ងរបំផុត​។

លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បានបន្ថែមទៀតថា​ បើតាមជំហរ​របស់លោក​ ទង្វើរបស់មន្ត្រីចរាចរណ៍រូបនោះ សមតែបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិទើបត្រូវ​ ព្រោះធ្វើឱ្យបាត់បង់កិត្តិយសមន្ត្រីនគរបាលជាតិទូទាំងប្រទេស​៕

អត្ថបទដែលជាប់ទាក់ទង