ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨នេះ ភ្ញៀវជាតិនិងអន្តជាតិដើកម្សាន្តនៅខេត្តពោធិ៍សាត់មានចំនួនកើនឡើងលើសឆ្នាំ២០១៧ បើគិតរយៈពេលបីថ្ងៃដូចគ្នា

ពោធិ៍សាត់៖ បើគិតត្រឹមរយៈពេលបីថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដើរកម្សាន្តលេងនៅតាមតំបន់កម្សាន្តនានាក្នុងខេត្តពោធិ៍សាត់មានចំនួនលើសឆ្នាំមុនជិតពីរដងបើគិតរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។

បើតាមរបាយការណ៍របស់មន្ទីរទេចរណ៍ខេត្តពោធិ៍សាត់ បានបង្ហាញថារយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌពោលគិតចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ឆ្នាំ២០១៨ នេះខេត្តពោធិ៍សាត់ គឺទទួលបានភ្ញៀវទេសចរណ៍ជាតិសរុបចំនួន៥៦៥២១នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៨៧នាក់ បើប្រៀធៀបនឹងឆ្នាំ២០១៧រយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧គឺភ្ញៀវជាតិកើនឡើង៧៣,៩%ដែលមានចំនួនត្រឹមតែ៣២៤៤៧នាក់ប៉ុណ្នោះ។ ដោយឡែកភ្ញៀវទេសចរណ៍អន្តរជាតិវិញគឺកើនឡើង២៦២%ដែលមានចំនួនត្រឹមតែ២៤នាក់។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៏៍ខេត្តពោធិ៍សាត់បានបញ្ជាក់ថា ក្នុងចំណោមរម្មនីយដ្ឋាននិងតំបន់កម្សាន្តចំនួន២០កន្លែងនៅខេត្តពោធិ៍សាត់គឺរម្មនីយដ្ឋានថ្មដាតូចភ្នំ១៥០០នៅខាងស្រុកវាលវែងនិងរម្មនីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀងនៅស្រុកក្រគរដែលមានប្រជាប្រិយភាពមានអ្នកទៅកម្សាន្តច្រើនជាងគេក្រៅពីនោះបន្ទាប់បន្សំ។

លោកថាអ្វីដែលគួរឱ្យសោកស្តាយនោះគឺមានអ្នកគ្រោះស្លាប់ម្នាក់ នៅតំបន់កម្សាន្តទឹកធ្លាក់ថ្មដាតូចភ្នំ១៥០០ដោយសារតែផឹកស្រវឹងទៅឈរថតដោយខ្លួនមិនមានលម្នឹងភ្លាត់ជើងធ្លាក់ចុះទៅក្រោមចូលទឹកបោកក្បាលនិងថ្មបាក់កបែកក្បាលស្លាប់ភ្លាមៗនិងម្នាក់ទៀតនៅទំនប់បង្ហៀផ្ទះគរស្រុកកណ្តៀង ទៅលេងទឹកត្រូវទឹកបោកគួចចូលក្នុងលួភ្លោះស្លាប់មកដល់ពេលនេះមិនទាន់រកសពឃើញនៅឡើយទេ។ ទាំងនេះក៏ជាសារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលដើរទៅកម្សាន្តនៅរម្មនីយដ្ឋាននានាទាំងថ្ងៃបុណ្យផ្សេងៗក្តីឬថ្ងៃធម្មតាក្តីសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ជៀសវាងសប្បាយក្លាយជាទុក្ខ៕ ដោយៈ SPR

អត្ថបទដែលជាប់ទាក់ទង