សម្ដេចតេជោ ហ៊ុន សែន ៖ សម្ដែ​ង​នូវ​ការអបអរសាទរចំពោះ វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទទួល​បានមេ​ដា​យ​មា​សពិភពលោក​ ក្នុងការប្រកួតកីឡាប៉េតង់ នៅប្រ​ទេ​សបារាំង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​សម្ដែ​ង​នូវ​ការអបអរសាទរចំពោះ វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទទួល​បានមេ​ដា​យ​មា​ស​ ១គ្រឿង ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯក trophee l E​q​​uipe នៅទីក្រុង tours ប្រ​ទេ​សបារាំង នាពេលថ្មីៗនេះ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ថា «អបអរសារទរកីឡាប៉េតង់កម្ពុជាឈ្នះមេដាយមាសពិភពលោកនៅបារាំង! កម្ពុជារីករាយអបអរសាទរចំពោះវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទទួលបានមេដាយមាស ១គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកកម្រិតពិភពលោកនៅប្រទេសបារាំង»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសខាងលើលើវិញ្ញាសាវាយគូរនារី ២នាក់ទល់នឹង ២នាក់ ហើយនេះគឺជាវិញ្ញាសាទី១ ដែលកីឡាការិនីឆ្នើមរបស់កម្ពុជាទាំងពីរទើបបានបញ្ចប់ការប្រកួត ខណៈសល់ ២វិញ្ញាសាទៀត ដែលត្រូវបន្ដប្រកួតនៅថ្ងៃបន្ទាប់ គឺវិញ្ញាសារ ៣នាក់ ទល់នឹង ៣នាក់ និង វិញ្ញាសាឯកត្តជន»។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា វីរកីឡាការិនីខាងលើក៏ធ្លាប់ទទួលបានមេដាយមាសកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ នៅប្រទេសម៉ាឡេស៊ីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង