ប៉ោយប៉ែតពិតជាអសន្តិសុខ ក្រុមក្មេងទំនើងកាប់ជនរងគ្រោះរបួស៣នាក់ គេចបាត់ដោយសុវត្ថិភាព

បន្ទាយមានជ័យ៖យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាលកាលពីវេលាទៀបភ្លឺ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅលើដងផ្លូវបេតុង ក្នុងភូមិបាលិលេយ្យ២ និងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ដោយសារក្រុមក្មេងទំនើង ដេញកាប់ហើយគេចបាត់ដោយសុវត្ថិភាព។

ជនរងគ្រោះទាំង៣នាក់ ម្នាក់ជាអ្នកភូមិទំនប់ដាច់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ និង២នាក់ជាអ្នកភូមិបាល័ង្គ ឃុំតាគង់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដូចគ្នា។ ជនរងគ្រោះទាំង៣នាក់កើតហេតុនៅលើទីតាំង២ផ្សេងគ្នា។ ជនសង្ស័យទាំង២ករណីខាងលើ បានគេចបាត់ដោយសុវត្ថិភាពក្រោយកើតហេតុ។

ប្រភពពីអ្នកស្រុកបង្ហើបថា ប៉ោយប៉ែតបច្ចុប្បន្នពិតជាគួរឲ្យខ្លាចណាស់ល្បែងស៊ីសងកើតមានរីកដូចផ្សិត និងករណីថ្នាំញៀនក៏កំពុងកើតមានគួរឲ្យព្រួយបារម្ភ បងតូចបងធំក៏មិនធម្មតាដែរ។ ថ្ងៃនេះរបួសខ្មែរថ្ងៃមុនរបួសចិន តែរាល់ករណីកើតឡើងជនសង្ស័យគេចខ្លួនបាត់រហូត៕
sn

អត្ថបទដែលជាប់ទាក់ទង