នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ០៤នាក់ រួមនឹងថ្នាំញៀន០១កញ្ចប់!

កណ្តាល៖ ជនសង្ស័យបួននាក់ រួមនឹងថ្នាំញៀន០១កញ្ចប់ មធ្យម ត្រូវបាននគរបាលស្រុកអង្គស្នួលបង្ក្រាប ខណៈដែលទទួលព័ត៌មានពីមហាជនល្អថា មានជនសង្ស័យកំពុងជួញដូរថ្នាំញៀន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ០២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨  វេលាម៉ោង១០និង២០នាទី ចំណុចភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យទី០១ឈ្មោះ រិទ្ធ ចាន់រ៉ា ហៅ ងុិ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្ននៅភូមិ មង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ទី០២ឈ្មោះ ងិន មករា ហៅណុយ ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ: កម្មកររោងចក្រ។

ទី០៣ឈ្មោះ ស្រស់ សៀកឡេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ:កសិករ។

ទី០៤ឈ្មោះ ឌី ផានុ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឱ្យដឹងថានៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថា មានជនសង្ស័យកំពុងជួញដូរថ្នាំញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំង  ជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ ស្រុកនិងប៉ុស្តិ៍រដ្ឋបាលសំរោងលើ ចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឆែកត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន០១កញ្ចប់ នៅខ្លួនជនសង្ស័យឈ្មោះ ងិន មករា ហៅណុយ ជនសង្ស័យខាងលើ បានឆ្លើយថា ថ្នាំញៀននេះ ឈ្មោះរិទ្ធ ចាន់រ៉ាហៅងុិ នៅភូមិមង្គលបូរី ឃុំសំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល ។

បន្ទាប់មកកម្លាំងជំនាញ និងប៉ុស្តិ៍បានបន្តទៅតាមឃាត់ខ្លួនជនសង្ស័យ ឈ្មោះ រិទ្ធ ចាន់រ៉ា ហៅងុិ ឈ្មោះ ស្រស់ ហៀកឡេង ឈ្មោះ ឌី ឆានុ នៅផ្ទះ របស់ជនសង្ស័យ ឈ្មោះ រិទ្ធ ចាន់រ៉ាហៅងុិនៅភូមិឃុំកើតហេតុខាងលើ ជនសង្សយ័ ឈ្មោះរិទ្ធ ចាន់រ៉ាហៅងុិ
បានឆ្លើយសារភាពថា ថ្នាំញៀននេះខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ អាយុជាង២០ឆ្នាំ នៅភូមិទួលសេរីឃុំទួលព្រេជស្រុកអង្គស្នួល ខេត្តកណ្តាល ពេលទិញបានមកខ្លួនបានប្រើឲ្យឈ្មោះ  ងិន មករ៉ា ជាអ្នកយកទៅលក់បន្ត។

ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ ឆៃ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង