យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស រកឃើញយានយន្ដល្មើសច្បាប់៥៦៤គ្រឿង និងផាកពិន័យ៣៨៥គ្រឿង

ភ្នំពេញ៖ ក្នុងយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,១៥១គ្រឿង រកឃើញល្មើសច្បាប់៥៦៤គ្រឿង (ម៉ូតូ៨៩%) អប់រំ១៧៩គ្រឿង និងផាកពិន័យ៣៨៥គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមរបាយការណ៍ខាងលើ បានបញ្ជាក់ទៀតថា ការត្រួតពិនិត្យមួក និងកញ្ចក់បានចំនួន២,១៣៣គ្រឿង, អប់រំ១១០គ្រឿង និងផាកពិន័យ៣៥៨គ្រឿង។

ចំពោះលទ្ធផលនៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៣,១៤៦គ្រឿង រកឃើញយានយន្តល្មើស៧,៤៦៨គ្រឿង (ម៉ូតូ៨៣%) ក្នុងនោះអប់រំ១,៨១៤គ្រឿង និងផាកពិន័យ៥,៦៥៤គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង