មន្ទីរសង្គមកិច្ចខេត្ត រៀបចំប្រារព្ធទិវាខួបលើកទី២០ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១តុលា

កោះកុង៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង និងលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ខេត្តកោះកុង បានរៀបចំប្រារព្ធទិវាខួបលើកទី២០ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ២០១៨។

ជាមួយគ្នានោះលោក ផៃធូន ផ្លាមកេសន បានថ្លែងថា មន្ត្រីរាជការទាំងអស់មានសេចក្តីសោមនស្សរីករាយ ដោយរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះ មនុស្សចាស់ជរា និងអតីតយុវជនដែលចូលនិវវត្តន៍ ដែលពួកគាត់បានបន្សល់ទុកនូវបទពិសោធន៍ជាច្រើន សម្រាប់ឱ្យក្មេងជំនាន់ក្រោយ យកមករៀនសូត្រអនុវតន៍បន្ត។

ក្នុងឱកាសទិវាខួបលើកទី២០ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ២០១៨នេះ រដ្ឋបាលខេត្តកោះកុង និងមន្ទីរសង្គមកិច្ចខេត្ត ក៏បានរៀបចំអំណោយជូនលោកយាយ លោកតា និងអតីតយុវជនក្នុងនោះរួមមាន៖ អង្ក១បាវ ទម្ងន់២៥គីឡូក្រាម គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង