ពិធីបុណភ្ជុំបិណ្ឌ១៥ថ្ងៃ គ្រោះអគ្គិភ័យនៅទូទាំងប្រទេស កើតឡើង១៨លើក សម្លាប់មនុស្សម្នាក់

ភ្នំពេញ៖ រយៈពេល១៥ថ្ងៃ នៃថ្ងៃកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គ្រោះអគ្គិភ័យនៅទូទាំងប្រទេសកើតឡើង មានចំនួន១៨លើក បណ្តាលអោយមនុស្សស្លាប់ម្នាក់ និងរបួស៦នាក់។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ បានអោយដឹង នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា អគ្គិភ័យដែលកើតឡើងទាំង១៨លើកនេះ បានសម្លាប់មនុស្សម្នាក់ និងរបួស៦នាក់ និងបានបំផ្លាញផ្ទះ២ខ្នង, រថយន្ដ២គ្រឿង, ឡចំហុយក្នុងរោងចក្រ១លើក និងកុដិលោក៣ខ្នង។ ដែលមូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី១០លើក, ភ្លើងទៀនធូក១លើក, មនុស្សដុត១លើក, ចង្ក្រានហ្គាស១លើក និងក្ដាប់មិនបា១លើក។

ដោយឡែក​រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន៣លើក ដោយបានបំផ្លាញផ្ទះចំនួន៤ខ្នង និងអគារខុនដូកំពុងសាងសង់បន្ដិចបន្ទួច។

អត្ថបទដែលជាប់ទាក់ទង