ឆ្លងចរន្តអគ្គីសនី បង្កជាអណ្ដាតភ្លើងឆាបឆេះកម្ទេចឈើក្នុងសិប្បកម្ម!

ភ្នំពេញៈ មានអគ្គិភ័យបានឆាបឆេះកម្ទេចឈើ នៅក្នុងសិប្បកម្មផលិត តុ ទូ កៅអី ធ្វើអំពីឈើមួយកន្លែង ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជារថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍ភ្លាមៗផងដែរ ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចសិប្បកម្មផលិតតុ ទូ កៅអី ឈើ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៨ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមាន ផ្សែងខ្មួលខ្មាញ់ហុយចេញពីផ្នែកខាងក្រោយ នៃសិប្បកម្មផលិត តុ ទូ កៅអី ធ្វើអំពីឈើខាងលើនេះ ទើបបង្កការភ្ញាក់ផ្អើល ដល់ កម្មករ និងជាងឈើ និងអ្នកជិតខាងនាំគ្នាជួយយកទឹក និងយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ភ្លើងភ្លាមៗផងដែរ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងរបស់ ការិយាល័យ អគ្គិភ័យនៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ មកដល់កន្លែងកើតហេតុ ដោយបានបាញ់ពន្លត់ជាស្ថាពរទាំងស្រុង ដោយប្រើប្រាស់អស់ទឹក១គ្រឿងប៉ុណ្ណោះ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យឆាបឆេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕អត្ថបទ រូបភាព នូ បូរ៉ា

 

អត្ថបទដែលជាប់ទាក់ទង