ផុតរដូវកាលបុណ្យភ្ជុំភ្លាម បែកគំនិតចេញឆក់ តែសំណាងអាក្រក់ត្រូវសមត្ថកិច្ចក្របួចបានមកវិញ

ភ្នំពេញ៖ ផុតរដូវកាលបុណ្យភ្ជុំភ្លាមបែកគំនិតចេញឆក់ តែសំណាងអាក្រក់ត្រូវសមត្ថកិច្ចក្របួចមកវិញ ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩:០០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ៣០៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនដំបូងគេឃើញជនរងគ្រោះមកផ្ញើម៉ូតូនៅផ្សារទួលគោក រួចបម្រុងដើរទៅផ្ទះជួលវិញ ជនរងគ្រោះខាងលើ បានដើរចុចទូរស័ព្ ទស្រាបតែភ្លាមៗនោះក៏លិចមុខជនសង្ស័យបីម៉ូតូ មានគ្នាប្រាំមួយនាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទបុរសខាងលើ បង្កជាប្រតាយប្រតប់ រហូតដល់ជនសង្ស័យដួលម៉ូតូ បណ្ដាលអោយមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ព្រមទាំសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់និងម៉ូតូមួយគ្រឿង។ ចំណែកឯបក្ខពួករបស់ជនសង្ស័យបានរតគិចខ្លួនបាតស្រមោលតែម្ដង។

ជនសង្ស័យឈ្មោះ មាន សំបុត្រ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅវត្តសំរោងអណ្ដែត ជិះម៉ូតូម៉ាកSmashពណ៌ខ្មៅមានស្លាកលេខភ្នំពេញ-1E2736 បានធ្វើសកម្មភាពឆក់ទូរស័ព្ទIphone 6plus។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាកពាក្យបណ្ដឹងនៅប៉ុស្តី៍នគរបាលបឹងកកទី២ ដើម្បីកសាងសំណុំដោះស្រាយតាមផ្លូវច្បាប់។ហាក់ អ៊ីឌី៚

អត្ថបទដែលជាប់ទាក់ទង