ពិធីចុះហត្ថលេខា លើសហប្រតិបត្តិការអន្តរជាតិ សម្រាប់ឆ្នាំ២០១៩ រវាងអង្គភាពបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ជាមួយ អង្គភាពបញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ នៃកងទ័ពវៀតណាម

កំពង់ធំ៖ ដោយមាន កិច្ចសហប្រតិបត្តិការល្អ រវាង អង្គភាព បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃកងយោធពលខេមរភូមិន្ទ ជាមួយ អង្គភាពបញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ជាក់ស្តែងនៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការប្រជុំត្រួតពិនិត្យលើកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យមនុស្សធម៌ និងការងារកសាងអង្គភាព រយៈពេល០៣ឆ្នាំ (២០១៥-២០១៨) និងបន្តចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ឆ្នាំ២០១៩ បន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើសុន្ទរកថាស្វាគមន៍ដល់អង្គប្រជុំ និងបានលើកឡើងអំពីការងារដែលបានអនុវត្តកន្លងមក លើកិច្ចសហប្រតិបត្តិការ ដែលមានរយៈពេល០៣ឆ្នាំ (២០១៥-២០១៨) ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានលើកឡើងអំពីសកម្មភាពការជួយឧបត្ថម្ភ របស់បញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ ដល់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើវិស័យការងារមនុស្សធម៌ ដោយបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ទីក្រុងហូជីមិញ មកជួយព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ,អតីតយុទ្ធជន និង គ្រួសារកងទ័ព ក្នុងនោះបានឧបត្ថម្ភថ្នាំសម្រាប់ព្យាបាលជំងឺទៅតាមប្រភេទជំងឺនីមួយៗ និងបានឧបត្ថម្ភថវិកា ក្នុងម្នាក់២០$បន្ថែមទៀត។ ហើយបញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ ក៏បានជួយឧបត្ថម្ភថវិកាសម្រាប់កសាង អគារ ស្នាក់នៅ អគារ ធ្វើការ និងសមិទ្ធផលនានា ផ្សេងទៀត នៅតាមកងឯកភាព ចំណុះនៃបញ្ជាការដ្ឋាន ក្នុងបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាក់ស្តែងក្នុងកិច្ចប្រជុំនេះដែរ យោធាខណ្ឌ និងវរសេនាតូច ចំណុះ បញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយ អង្គភាព ផ្នែកសឹករង ក្រុង-ស្រុក ទាំង៨ និងវរសេនាតូច ទាំង២ ចំណុះបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តល់ថវិកា ៥០% ក្នុងមួយអង្គភាព ស្មើនឹងជាង ២០០,០០០ ដុល្លារអាមេរិក (ជាងពីរសែនដុល្លារ) សម្រាប់សាងសង់អគារស្នាក់នៅ តាមបណ្តោយផ្នែកសឹករង និងវរសេនាតូច នីមួយៗ ។

ដោយឡែកអង្គភាពផ្នែកសឹករងបារាយណ៍ បានទទួលថវិកាបង្គ្រប់ ១០០% (លើកទី២)៕ ដោយៈ CSB

អត្ថបទដែលជាប់ទាក់ទង