បែកបាដុងប្រេងសាំងបណ្តាលឆាបឆេះផ្ទះលក់ចាប់ហួយនិងរបួសម្នាក់

កំពង់ធំ៖ ហេតុការនេះបានកើត នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៩ៈ៣០នាទី មានករណីអគ្គីភ័យ ឆេះតូបលក់ចាប់ហួយមួយខ្នងនិងរងរបួសមនុស្ស០១នាក់។

តូបទំហំ ៨ម៉ែត្រx ៧ម៉ែត្រម្ចាស់ឈ្មោះ ឈួន តុន ភេទប្រុសអាយុ ៣៤ឆ្នាំ(រងរបួសរលាកជើងឆ្វេង) ប្រពន្ធឈ្មោះ ប៉ែល បោះ អាយុ ៣៦ឆ្នាំ ស្ថិតនៅភូមិ តាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ។

+ខូចខាតសម្ភារ
ឆេះសម្ភារក្នុងតូបទាំងអស់គិតជាទឹកប្រាក់ស្មើ ៣០០០$។
+មូលហេតុ បែកកានប្រេងសាំងហូរចូលចង្រា្កនបណ្តាលឆេះតែម្តង ករណីអគ្គិភ័យខាងលើកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ចំនួន៧នាក់ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ពន្លត់ ទាន់ពេលវេលា ប្រើប្រាស់ទឹកអស់ចំនួន ៤ម៉ែត្រគូប និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន០២បំពង់មិនបណ្តាលឱ្យឆេះរាលដាលដល់អ្នកជិតខាងទ្បើយ។ ដោយៈ CSB

 

អត្ថបទដែលជាប់ទាក់ទង