ស្ត្រីម្នាក់បែកថ្នាំរំខានអ្នកជិតខាងទ្រាំលែងបានប្រជាការពារចាប់ដឹកយកមកប្រគល់ឱ្យប៉ូលិសស្ទឹងមានជ័យទី១ (មានវីដេអូ)

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានប្រជាការពារចាប់ចង់ដឹកយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

បើតាមឱ្យដឹងពីប្រជាការពារដែលបានដឹកស្ត្រីខាងលើមកកាន់ប៉ុស្តិ៍នគរបាលបានឱ្យដឹងថាមូលហេតុ ដែលចាប់ស្ត្រីខាងលើមកប្រគល់ឱ្យប៉ូលិសគឺដោយសារតែប្រជាពលរដ្ឋនៅម្តុំខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ដែលជាសំណង់ដែលសាលារាជធានីភ្នំពេញសង់ឱ្យប្រជាពលរដ្ឋដែលរស់នៅមាត់ប្រឡាយស្នាក់នៅបណ្តោះអាសន្នក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
ក្រោយពេលដែលប្រជាការពារបានប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ រួចរាល់ហើយស្ត្រីខាងលើបានអង្គុយច្រៀងលេងឱ្យសមត្ថកិច្ចស្តាប់លេងដោយគ្មានខ្វល់ពីរឿងអ្វីនោះឡើយ។

ស្ត្រីដែលបានបែកថ្នាំខាងលើមានឈ្មោះ ចាន់ វុទ្ធី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានកូនក្នុងបន្ទុករហូតដល់៧នាក់។

លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ បានប្រាប់ភ្នាក់ងាររបស់CHN ឱ្យដឹងថា ស្ត្រីដែលបែកថ្នាំនិងកូនទាំង៧នាក់ខាងលើលោកកំពុងតែទំនាក់ទំនងទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ មកទទួលយកទៅធ្វើការអប់រំនិងបន្សាបសារធាតុញៀន៕ដោយៈ សួង​សាម

អត្ថបទដែលជាប់ទាក់ទង