រយៈពេល០៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរណ៍បានជាង១៣ម៉ឺននាក់

កំពង់ឆ្នាំង៖ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍​ខេត្តកំពង់ឆ្នាំងបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ០២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ថា រយៈពេល០ថ្ងៃ គឺពីថ្ងៃទី០៩ ដល់១ ខែតុលា ឆ្នាំ២០១៨ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរណ៍ជាង ១៦ម៉ឺននាក់ 

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍បានបញ្ជាក់ថា តាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ មកទល់នឹងថ្ងៃទី១១ ខេត្តទទួលបានភ្ញៀវទេសចរណ៍សរុប ១.០០០នាក់ ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ៥៧នាក់  បើប្រៀបធៀបទៅនឹងឆ្នាំង២០១៧ មានការកើនឡើងជាង ០ភាគរយ ដែលក្នុងឆ្នាំ២០១៧ ​ខេត្តកំពង់ឆ្នាំងភ្ញៀវទេសចរណ៍បាន​ចំនួនជាង ១០ម៉ឺនាក់

ក្នុងនោះមានរមណីយដ្ឋានសំខាន់ៗ ដែលភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើនជាងគេ មាន រមណីយដ្ឋាន ទំនប់ទ្វារទឹកស្ទឹងគង្គា, ទឹកធ្លាក់អន្លង់ស្វាយ, ទឹកធ្លាក់ថ្មគ្រែ, ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងស្រុកទឹកផុស, ទំនប់២០ឧសភា ស្ថិតក្នុងស្រុករលាប្អៀរ, ទំនប់ទ្វារទឹកអាចាំង,តំបន់ខ្សាច់ស ស្ថិតក្នុងស្រុកបរិបូណ៌និងមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង 

លោក បានមានប្រសាសន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនា   បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បង្កើនជីវភាពគ្រួសារបានកាន់តែប្រសើរ ហើយជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕


អត្ថបទដែលជាប់ទាក់ទង