ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅខេត្តកំពង់ចាម មានចំនួន ៤១.៧០០នាក់ ថយចុះប្រមាណជាង១៨%

កំពង់ចាម៖ លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងកម្សាន្តនៅខេត្តកំពង់ចាម រយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៨ មានចំនួន ៤១.៧០០នាក់ បើធៀបនឹងចំនួនភ្ញៀវទេសចរមកកម្សាន្ដ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៧ គឺមានការថយចុះប្រមាណជាង១៨% ដោយសារបច្ចុប្បន្ន ប្រទេសកម្ពុជា មានរមណីយដ្ឋាន កើនឡើងជាច្រើនកន្លែង។

អត្ថបទដែលជាប់ទាក់ទង