លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ស៊ីម កា ក្នុងឱកាសដែលឯកឧត្តម ត្រូវបានសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ បោះឆ្នោតជ្រើសរើសជា អនុប្រធានទី១ ព្រឹទ្ធសភា

ភ្នំពេញ៖ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា សូមអបអរសាទរ និងគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម ស៊ីម កា ក្នុងឱកាសដែលឯកឧត្តម ត្រូវបានសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ បោះឆ្នោតជ្រើសរើសជា អនុប្រធានទី១ ព្រឹទ្ធសភា។

សូម ឯកឧត្តម ទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងហមាំមួន ប្រាជ្ញឈ្លាសវៃ ជន្មាយុយឺនយូរ សូម ឯកឧត្តម សមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង