ម៉ូតូឌ្រីម ព្រលះវ៉េវអាល់ហ្វា បុកចំពីក្រោយពេញទំហឹង ស្លាប់និងមានរបួសធ្ងន់ចំនួនបីនាក់

ពោធិ៍សាត់៖ក្មេងស្រីម្នាក់បានស្លាប់ ក្រោយពេលបញ្ជួនដល់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវ៉ាញ នឹងក្មេងប្រុសស្រីចំនួនពីនាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយកើតឡើងដែលបង្ករដោយម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ០១៧ ពាក់ផ្លាកលេខពោធិ៍សាត់1H0961បើកមកបុកម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅ អត់ផ្លាកលេខ ពីក្រោយទាំងកម្រោល នៅវេលាម៉ោង៦និង២៥នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

នគរបាលចរាចរណ៍ស្រុកភ្នំក្រវ៉ាញប្រាប់អោយដឹងថា ក្មេងស្រីរងគ្រោះស្លាប់ឈ្មោះ សៀ នុត អាយុ១៥ឆ្នាំ ឯអ្នករងរបួសធ្ងន់ឈ្មោះ ដា ចិន អាយុ១៦ឆ្នាំ ភេទស្រី ក្មេងស្រីទាំងពីរភាគីខាងម៉ូតូវ៉េវរងគ្រោះ រស់នៅភូមិកើតហេតុខាងលើ

ចំណែកភាគីខាងម៉ូតូបង្កម៉ាកឌ្រីមឈ្មោះ រិទ្ធ វណ្ណដា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់រស់នៅភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញក្មេងស្រីពីរនាក់ ជិះម៉ូតូម៉ាកវ៉េវឌុបគ្នា ក្នុងទិសដៅពីជើងសំដៅទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូម៉ាកឌ្រីមបើកបរដោយក្មេងប្រុសតែម្នាក់ឯង ធ្វើដំណើស្របទិសគ្នា តាមក្រោយក្នុងល្បឿនលឿន មកបុកម៉ូតូឌ្រីមចំពីក្រោយយ៉ាងពេញទំហឹង ទាំងកម្រោលបណ្តាលអោយភាគីទាំងសងខាងដួលបោកនៅលើផ្លូវ រងរបួសរណូករណែលតែម្តង

បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជួនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវ៉ាញ តែអកុសល្យក្មេងស្រីម្នាក់ក្នុងចំណោមក្មេងប្រុសស្រីទាំងបី ដែលរងរបួសធ្ងន់នោះបានស្លាប់ក្រោយពេលបញ្ជួនដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថាមួលហេតុដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងឈានដល់ស្លាប់និងរបួសធ្ងន់ធ្ងរបែបនេះគឺទី១ដោយសារការបើកបរប្រើប្រាស់ល្បឿនលឿន និងទី២ក្មេងរងគ្រោះទាំងបីនាក់មិនបានពាក់មួកសុវត្ថិភាពប៉ុន្តែកំហុសនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍គឺខាងភាគីម៉ូតូឌ្រីម។ចំពោះម៉ូតូទាំងពីរគ្រឿងសមត្តកិច្ចយកមករក្សាទុកនៅផ្នែកនគរចរាចរណ៍ស្រុកភ្នំក្រវ៉ាញរង់ចាំដោះស្រាយនៅេលក្រោយ៕ អត្ថបទ៖ ស៊យ ភិរុណ

អត្ថបទដែលជាប់ទាក់ទង