ពិតជាញាក់សាច់ទាំងព្រឹក!! ស្ត្រីម្នាក់ ជិះម៉ួតូដឹកឈើជ្រុងមួយដុំធំ ទប់មិនជាប់ដួលសង្កត់ ក្បាលធ្លាយខួរស្លាប់ភ្លាមៗ

ក្រចេះ៖ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៧និង០០នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ ។

តាមការឱ្យដឹងពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះជាស្ដ្រី មានអាយុប្រហែល៤៥ឆ្នាំ រស់នៅ ឃុំ២ធ្នូ ស្រុកស្នួលខេត្ត ក្រចេះបានជិះម៉ូតូដឹកឈើជ្រុងដែលមានទំហំធំ មួយដុំចេញពីស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលបំណង យកទៅឱ្យឈ្មួញនៅចំណុចជិតក្រុមហ៊ុនប៊ិញហ្វឿក១ ស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី សម្រាប់ដឹកចេញទៅលក់នៅប្រទេសវៀតណាម ពេល ជិះឌុបបានពាក់កណ្ដាលផ្លូវ ស្រាប់តែទប់ម៉ូតូមិនជាប់ដោយសារតែធ្ងន់ពេក ដួលសង្កត់ក្បាលខ្លួនឯងស្លាប់ភ្លាមៗនៅនិងកន្លែង ។

នេះមិនមែនជាលើកទី១ទេ ករណីឌុបឈើដួលសង្កត់ស្លាប់ខ្លួនឯងបែបនេះ៕ ដោយៈ ហង្ស សុភាព

អត្ថបទដែលជាប់ទាក់ទង