ឈ្មួញឈើដុះស្លែរឈ្មោះ គាង បន្ដដឹកឈើយ៉ាងរលូនគ្មានមន្រ្ដីជំនាញណាហ៊ានបង្រ្កាប

ព្រះវិហារ៖ បើយោងតាមសម្តីរបស់ ឯកឧត្តមអភិបាលព្រះវិហារ ធ្លាប់បានមានប្រសាសន៍ថា ( មិនឱ្យមានបទល្មើសឆ្លងកាត់ ស្រុកណា ស្រុកនោះជាអ្នកទទួលខុសត្រូវ ) តែបច្ចុប្បន្ន ឈ្មួញឈើដុះស្លែឈ្មោះ គាង កំពុងបន្តដំណើរការ ដឹកជញ្ជូនឈើយ៉ាងរលូនមកពីខេត្តព្រះវិហារ ទៅព្រំប្រទល់ខេត្តសៀមរាប គ្មានការបង្រ្កាបឬចាត់វិធានការក្ដៅឡើយ មានតែអ្នកដាក់ខែនិងអ្នកចាំមើលផ្លូវទៅវិញ ធ្វើឱ្យប្រជាពលរដ្ឋរិះគន់ថាសម្ដី ឯកឧត្តមអភិបាលព្រះវិហារ ថាឱ្យផុតតែពីមាត់ និងចាត់ទុកជាសម្ដីអត់បានការ។

តាមប្រភពបានបន្ដថា លោក គាង បានប្រមូលទិញឈើអាណាធិតិយ្យ ពីប្រជាពលរដ្ឋ ដែលរស់នៅជិតៗព្រៃព្រះរការ និងព្រៃសហគម៍ ដែលតំបន់ទាំងអស់នោះសុទ្ធតែជាតំបន់អភិរក្ស ជាក់ស្ដែងលោក គាង ដឹកជញ្ជូនឈើតាមរថយន្តកូរ៉េពាក់ ស្លាក់លេខ ភ្នំពេញ 3C2908 និងមួយទៀត ស្លាក់លេខ ព្រះវិហារ 3A0092 យ៉ាងរលូនមិនរំខានសមត្ថកិច្ចឡើយ។

មជ្ឈដ្ឋាននានា កំពុងតែមានការព្រួយបារម្ភថានាពេលខាងមុខ ព្រៃព្រះរកា និងព្រៃសហគម៍ អាចនឹងវិនាសហិនហោចជាមិនខាន បើសិនមានតែមន្រ្ដីគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន គ្មានការទប់ស្កាត់ទាន់ពេលវេលា៕ ដោយៈ BRT

អត្ថបទដែលជាប់ទាក់ទង