ប្រជាការពារភូមិខាំផាន់ម្នាក់ បានស្លាប់ពេលចូលព្រៃទៅរកអុសនៅចំណុចខ្សាច់ណន ក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ក្រុមគ្រួសារប្រជាការពារនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅតែមិនអស់ចិត្តឡើយក្នុងពេលដែលគ្រួសារគាត់មានគ្នាតែ២នាក់ បានទៅរកអុសនៅចំណុចខ្សាច់ណន ក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ស្រាប់តែស្លាប់ត្រូវបានគូកននាំយកមកផ្ទះកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មិនបានដឹងមូលហេតុច្បាស់លាស់។

លោក អន ជួន មេភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានប្រាប់ CHN នៅថ្ងៃទី១២ ខែតុលា នេះថា ជនរងគ្រោះដែលបានស្លាប់នេះមានឈ្មោះ ខាត់ ធន់ អាយុ៤៥ឆ្នាំ តាមការឱ្យដឹងពីអ្នកទៅជាមួយថា៖ គាត់​បានស្លាប់នៅ​ម៉ោង២យប់ ថ្ងៃទី១១ ក្រោយពេលទៅរកអុសនៅចំណុចខ្សាច់ណន ក្នុងឃុំស្តៅ ក្នុងគោលបំណងយកមកទុកស្ងោរពោត លក់ព្រោះរដូវពោតជិតឈានចូលមកដល់ដោយសារតែនៅភូមិខាំផាន់ ប្រជាពលរដ្ឋបានដាំពោតវិលជុំ។

លោកថា៖ តាមការឱ្យដឹងពីអ្នកទៅរកអុសជាមួយនោះបាននិយាយថាកាលពីថ្ងៃទី១១ ខែតុលា ក្រោយពីរកអុសហើយក៏នាំគ្នាមកដឹកនៅខ្ទមស្រែ អ្នកស្រុក នៅឃុំស្តៅជាមួយម្ចាស់ចម្ការនេះផងដែរ។ លុះពេលដេក ដល់ម៉ោងប្រមាណពីរយប់ជនរងគ្រោះ(ខាត់ធន់) នេះ គាត់បានហៅឱ្យជួយគាត់ផង ព្រោះគាត់ហាក់ដូចជាធាប់ដង្ហើម។

ពេលនោះអ្នកនៅជាមួយគាត់ក៏បានជួយគក់ច្របាច់ហើយគាត់នៅតែស្ទះដង្ហើមរហូតដល់ស្លាប់ទើបភ្លឺឡើងអ្នករួមការងារគាត់បានរៀបចំដាក់រទេះគោយន្តមកផ្ទះឱ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី។

លោកស្រី សូ អូន ត្រូវជាប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា៖ គ្រួសារគាត់ធ្លាប់កើតជម្ងឺស្រើត នៅពេលដែលគាត់ធ្វើការហួសកម្លាំងហើយការស្កាប់នេះប្រហែលគាត់រកអុសហត់ពីថ្ងៃពេក នឹងមិនបានយកថ្នាំទៅជាមួយទើបកើតករណីរហូតដល់ស្លាប់នេះ។

សូមបញ្ជាក់ថា៖ ការស្លាប់របស់ប្រជាការពារភូមិនេះក៏ត្រូវបានសមត្ថកិច្ចមកធ្វើកោសលវិច្ច័យពិនិត្យមើលដែរ តែមិនមានស្លាកស្នាមណាមួយបង្ហាញពីការធ្វើឃាតនោះទេ៕ ដោយៈ EKH

អត្ថបទដែលជាប់ទាក់ទង