​មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែង បង្កើតតំបន់អេកូទេសចរណ៍ថ្មីមួយទៀត នៅស្រុកសៀមបូក

ស្ទឹងត្រែង៖ បន្ទាប់ពីមានភ្ញៀវទេសចរណ៍ជាតិ​គាំទ្រ នឹងមកលេងខេត្ត​ស្ទឹងត្រែង​​កាន់តែ​កើនឡើងនៅរដូវភ្ជុំនេះ លោក អ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថាន ចុងខែតុលា ​ឆ្នាំ​២០១៨នេះ ​មន្ទីរនឹង​រៀបចំរមណីដ្ឋានជួរវែង បង្កើតឱ្យទៅជាតំបន់អេកូទេសចរណ៍ថ្មីមួយ​​​ទៀត ​​​ឲ្យ​បានល្អទៅតាមស្តង់ដា ដើម្បី​ទាក់ទាញភ្ញៀវមកលេងឱ្យបានច្រើន​ក្នុងឱកាសបុណ្យអុំទូកនៅសប្តាហ៍ទី៣ ក្នុងខែវិច្ឆិកាខាងមុខនេះ។

លោក​បន្ថែមថា កត្តានេះស្នើឱ្យប្រធានគ្រប់គ្រងរមនីយដ្ឋាន និងអាជ្ញា​ធរ​ឃុំ​ កំ​ណត់ទីតាំង​តំបន់នេះ​ទុក ហើយមន្ទីរទេសចរណ៍នឹងជួយរៀបចំតំនបន់នេះឱ្យមាន​ភាពស្អាត​​ ធ្វើឲ្យ​ភ្ញៀវពេញចិត្ត​​​ហើយអ្វីដែលយើងត្រូវចូលរួមទាំងអស់គ្នា នឹងធ្វើម៉េចរៀបចំនូវសោភណ្ឌភាពនៅក្នុងរមណីយដ្ឋាន.​រមណីយដ្ឋាននីមួយៗត្រូវគិតពីភាពប៉ៃតង ត្រូវតែគិតគូរឱ្យបាន (គ្រីធូរីហ្សីម)ដែលហៅថាទេសចរណ៍ប៉ៃតង អញ្ចឹងសកម្មភាពប៉ៃតង តើការងារយើងធ្វើយ៉ាងម៉េចចូលរួមក្នុងការអភិវឌ្ឍសហគមន៍។

លោក ធន គឹនម៉ាវ​ ប្រធានក្រុមគ្រប់គ្រងរមនីយដ្ឋាន​ជួរវែងនេះ​បានបញ្ជាក់ថាៈ លោក ​សាទរជាមួយគម្រោងបង្កើតទីនេះ ជាតំបន់អេកូទេសចរណ៍ ព្រោះពេលភ្ញៀវ​មក​លេង​ម្តងៗតែងតែជំរុញឱ្យធ្វើការងារនេះដែរ តែក្រុមការងារ​ពុំមានលទ្ធភាព។

លោកបន្តថា៖ កិច្ចការងារនេះលោក​នឹងសហការជាមួយអាជ្ញាធរឃុំរួមជាមួយប្រជាពលរដ្ឋនៅតំបន់នេះ​ដើម្បី​អនុវត្តទៅ​តាមផែន​ការដែលមន្ទីរទេសចរណ៍បានលើកឡើងជាពិសេសការពារព្រៃឈើធម្មជាតិនេះឱ្យបានគង្គវង្សព្រោះអាជ្ញាធរ​ស្រុកក៏បានគិតគូររួចមកហើយដែរ តែមិនបានមកអភិវឌ្ឍន៍សោះ។

​លោក ពុធ ពុង ភ្ញៀវទេសចរណ៍មកពីក្រុងស្ទឹងត្រែង​បាន​ទទួលស្គាល់ថា ប្រសិនបើអាជ្ញាធរឃុំពង្រឹងយន្តការ គ្រប់គ្រងព្រៃឈើនេះ​បានហើយមន្ទីរទេសចរណ៍ បង្កើតបានតំបន់អេកូទេសចរណ៍បន្ថែមទៀត វានឹង​ជួយយើង​រកបានប្រាក់ចំណូលមកវិញ​ ព្រោះពេលភ្ញៀងមកលែងតែងចង់ឃើញទេសភាពស្អាតពីធម្មជាតិផង និងការរៀបចំបន្ថែមផង​។

សូមបញ្ជាក់ថា នៅក្នុងឱកាសបុណ្យភ្ជុំកន្លងមកនេះ មានភ្ញៀវទេសចរណ៍៧.២៦៧នាក់ មកលេងខេត្តស្ទឹងត្រែង ​នៅតាមតំបន់អេកូទេសចរណ៍​ដូចជា-អូរឫស្សីកណ្តាល-ផ្សោតព្រះរំកិល-បូរីអូស្វាយ-បាក្សីមេគង្គ-​នឹង​រមនីយដ្ឋានទេសចរណ៍​ជួរវែងនេះ។
​E K H ស្ទឹងត្រែង ​១២/ ១០/ ២០១៨

អត្ថបទដែលជាប់ទាក់ទង