សមត្ថកិច្ចខណ្ឌឫស្សីកែវ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនបុរសម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ស្វាយប៉ាក ឃាត់ខ្លួនបានជាក់ស្តែងដកហូតថ្នាំញៀន២៣កញ្ចប់តូចធំ ក្នុងនោះថ្នាំគ្រាប់ ពណ៌ផ្កាឈូក១គ្រាប់។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង២២ៈ២៥នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨កម្លាំង ខណ្ឌប៉ុស្តិ៍ បានចុះបង្រ្កាបជាក់ស្តែងករណីជួញដូរដោយខុដច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចឱ្យដឹងថាកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡច សឿង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្តាល មុខរបរមិនពិតប្រកដ ។

សម្ភារដកហូតរួមមានក្រាមពណ៌សថ្លាចំនួន២២កញ្ចប់ ធំ០១កញ្ចប់ថ្នាំគ្រាប់ពណ៌ផ្កាឈូក០១គ្រាប់ ទូរសព្ឌដៃចំនួន០១គ្រឿងម៉ាក PHICOMM លុយចំនួន១៩០០០រៀល និងឧបករណ៍និងថង់សម្រាប់ច្រកមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ ប៉ុសិ៍្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្នាន ដើម្បីអនុវត្តន៍ តាមនីតិវិធី៕ ដោយៈ ណាម្យ

អត្ថបទដែលជាប់ទាក់ទង