ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

តាកែវ៖ ជនសង្ស័យជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះបង្ក្រាបបានជាមួយនិងវត្ថុតាងយកមកកសាងសំណុំរឿងបញ្ជូនឡើងតុលាការ។

ហេតុការណ៍ចុះបង្ក្រាបករណីគ្រឿងញៀននេះធ្វើឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង សហការណ៍ជាមួយកម្លាំងការិយាល័យប្រឆាំងបទលើ្មសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំ ដោយលោក ង៉ែត ចាន់ធី មេបញ្ជាការង និងដោយមានការសម្របសម្រួលនីតិវិធី ដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តតាកែវ នៅចំណុចភូមិព្រៃខ្លា ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ក្នុងប្រតិបត្តការនោះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធបាន ៣នាក់ដែលមានឈ្មោះ៖
ទី១ឈ្មោះ អ៊ុន គារិន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅកន្លែងកើតហេតុ ត្រូវជាម្ចាស់ផ្ទះ។
ទី២ឈ្មោះ ង៉ែត គន់ ភេទ ប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិត្រពាំងខ្នា ឃុំ ជំរះពេន ស្រុកសំរោង។
ទី៣ឈ្មោះ សន រាជ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃខ្លាកើត ឃុំ ជំរះពេន ស្រុកសំរោង។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
ម្ស៉ៅក្រាមសថ្លាប្រភេទម៉ាទឹកកកចំនួន០៥កញ្ចប់ តូច២កញ្ចប់ ធំ៥កញ្ចប់ ដែលមានទម្ងន់ស្មើ៨,៣១ក្រាម ទូរស័ព្ទដៃ៤គ្រឿង
សម្ភារសេពគ្រឿងញៀនមួយចំនួន និងម៉ូតូ១គ្រឿង ម៉ាកនិច ដែលមានស្លាកលេខភ្នំពេញ JE 2747។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាននាំមកសួរនាំបន្តនៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនឡើងសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕ ដោយៈ ណារម្យ

អត្ថបទដែលជាប់ទាក់ទង