សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន និងកាំភ្លើងខ្លីមួយដើម

ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉េាង២៣និង០០នាទីយប់ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ រដ្ឋា ហៅ ប៊ី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ពីបទល្មើសកាន់កាប់រក្សាទុកប្រើប្រាស់អាវុធជាតិផ្ទុះដោយខុសច្បាប់ ព្រមទាំងបទល្មើសប្រើប្រាស់ និងចែកចាយគ្រឿងញៀន ​ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ចាក់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះថា ឈ្មោះ ចាន់ រដ្ឋា ហៅប៊ី គឺជាមុខសញ្ញាចាស់ ធ្លាប់បាន ប្រព្រឹត្តិអំពើហិង្សាជាច្រើនលើកកន្លងមកដូចជា ប្រើប្រាស់អាវុធកែច្នៃបាញ់ ត្រូវក្រោមចុងដង្ហើមប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលក្រុម ទី៤៦ ភូមិ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ក្នុងនោះនគរបាលដកហូតបានវត្ថុតាងមួយចំនួនរួមមាន:
*កាំភ្លើងខ្លីម៉ាកK៥៩ ចំនួន០១ដើមមានគ្រាប់ ៦គ្រាប់។
*កាំភ្លើងបាញ់សត្វ ០១ដើម
*កាំភ្លើងកែឆ្នៃ ០២ដើម
*អាយកូម ០១គ្រឿង
*ម្សៅក្រាមព៍ណសថ្លា សង្ស័យសាធាតុញៀន ១កញ្ចប់
*ជញ្ជីងថ្លឹង ០១គ្រឿង
*ថង់សម្រាប់វិចខ្ចប់ និងសម្ភារៈវេចខ្ចប់ គ្រឿងញៀនមួយចំនួនទៀត

ជនសង្ស័យខាងលើនេះ ត្រូវបាននគរបាលបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកំពុងស្រាវជ្រាវរកវត្ថុតាងក្នុងបទល្មើសបន្ថែម៕

 

អត្ថបទដែលជាប់ទាក់ទង