គណៈកម្មាការចម្រុះ បានចុះរៀបចំពិធីដុតកម្ទេចផលិតផលក្លែងក្លាយចំនួន៤០តោន នៅខណ្ឌដង្កោ

ភ្នំពេញ៖នៅរសៀល ថ្ងៃសុក្រ ០៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងលោកប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ចូលរួមជាមួយនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយយោងតាមដីការសម្រេចរបស់តុលាការរាជធានីភ្នំពេញ។

ធ្វើពិធីដុតបំផ្លាញចោលនូវវត្ថុតាងមួយចំនួនដែលដកហូតបានកន្លងមកចំនួន ០៧ មុខ % ៖
១/ ម៉ាស៊ីនហ្កេមគ្មានច្បាប់។
២/ នំចំនួនបីប្រភេទក្លែងបន្លំម៉ាក។
៣/ស្ករត្នោតកែច្នៃ។
៤/ បារី៥៥៥ក្លែងក្លាយ។
៥/ ទឹកដោះគោយ៉ាអួរម៉ាក Meijiរំលោភសិទ្ធិចែកចាយ។
៦/ ទឹកស៊ីអ៊ីវគ្មានម៉ាក។
៧/ គ្រឿងសំអាងក្លែងក្លាយ។

ដែលមានទម្ងន់សរុបប្រហែល៤០តោន ត្រូវបានដុតបំផ្លាញចោលនៅទីលានចាក់សំរាម សង្កាត់ដង្កោ ខណ្ឌដង្កោ រាធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង