ពលរដ្ឋស្នើឱ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលអំពើពុករលួយរបស់មន្រ្ដីនៅច្រកទ្វារអន្ដរជាតិអូស្មាច់ និងរឿងប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យផង

ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋបានថ្លែងថា ពីមួយថ្ងៃទៅមួយថ្ងៃគេបានសង្កេតឃើញកាន់តែច្បាស់ពីអំពើរពុករលួយរបស់លោក សូតស៊ីសុឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យដែលល្បីថាយក លោកតាញ់បុត្តា ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល ដើរតួរយ៉ាងសំខាន់ ក្នុងការប្រមូលប្រាក់ពុករលួយ ពីអាជីវករធ្វើអាជីវកម្មសត្វឆ្លងដែនអត់ច្បាប់។

ប្រជាពលរដ្ឋបានបន្ដថាការបែកធ្លាយអំពើរពុករលួយរបស់មន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ បានកើតមានជាច្រើនឆ្នាំមកហើយ រហូតមកទល់នឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សកម្មភាពប្រមូលប្រាក់ពុករលួយ នៅតែដដែល ដោយគ្មានការផ្លាស់ប្ដួរមន្រ្ដីទាល់តែសោះទុកអោយមន្រ្ដីពុករលួយប៉ុន្មាននាក់ ធ្វើសកម្មភាពប្រមូលប្រាក់ពុករលួយគ្មានញញើតដៃ ។

ពលរដ្ឋរាល់ទំនិញដឹកចូលពីបរទេសគ្មានការត្រួតពិនិត្យល្អិតល្អន់នោះទេ គឺមានតែការបង់លុយ ខុសប្រក្រតីហើយដឹកចូលយ៉ាងរលូន។

លោក សូត ស៊ីសុខឃាង ប្រធានមន្រទីកសិកម្មខេត្ដឧត្តមានជ័យបានអោយដឹងថា វាមិនអាចទម្លាក់កំហុសមកលើម្នាក់ៗបានទេ រឿងការត្រួតពិនិត្យការនាំចូល មានច្បាប់ ឬអត់ច្បាប់វាជារឿងរបស់កាំកុងត្រូល និងស្នាក់ការគយប្រចាំ នៅច្រកទ្វាអូស្មាច់ព្រោះគេមានសិទ្ធិត្រួតពិនិត្យ។

ប្រជាពលរដ្ឋសំណូមពរសុំអោយថ្នាក់ដឹកខេត្ត បើកការស៊ីបអង្គេតរកមើលអំពើពុករលួយរបស់មន្រ្ដីនៅច្រក អូរស្មាច់និង រឿងលោកប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យនិងលោក តាញ់ បុត្តា ប្រធានការិយាល័យ ផលិតកម្មនិង បសុព្យាបាល នេះផង ដើម្បីកុំអោយពលរដ្ឋដាក់ការសង្ស័យថា ចោទទៅលើថ្នាក់ដឹកជាអ្នកគុបគិតគ្នា៕BRT

អត្ថបទដែលជាប់ទាក់ទង