ខ្លោចចិត្តខ្លាំងណាស់!!! បុរសម្នាក់បានរៀបរាប់ទាំងទឹកភ្នែកថា មន្ទីរពហុព្យាបាល ណារិទ្ធ ដែលធ្វេសប្រហែស ធ្វើឲ្យប្រពន្ធរបស់គាត់ធ្លាក់ពីលើគ្រែផ្កាប់មុខ រហូតហូរឈាមស្លាប់ យ៉ាងអាណោចអាធ័ម…

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៨​ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​លេខ​១០១​ ជាន់​ទី​១​ មន្ទីរ​ពហុ​ព្យាបាល​ណា​រិ​ទ្ធ ​ទីតាំង​លេខ​២១CD​ ផ្លូវ​លេខ​២៧១​ ក្រុម​ទី​១​ភូមិ​ទី​១​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​។​

​នគរបាល​បានឱ្យ​ដឹង​ថា​សាកសព​ឈ្មោះ​ គៀត​ យ៉ា​ន់​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​លក់ដូរ​ ទីលំនៅ​ផ្ទះ​លេខ​៧២​ ផ្លូវ​លេខ​៣៥៧​ ក្រុម​ទី​១២​ ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​។​

​ស្លាកស្នាម​លើ​ខ្លួន​សព​មុខ​ឡើង​ហើម​ស្ពុល​,​ស្នាម​ចាក់​ម្ជុល​នៅ​កដៃ​ស្តាំ​១​កន្លែង​,​នៅ​គន្លាក់​ដៃស្តាំ​មាន​បិទ​បង់​ពណ៌​ស​ ពេល​បើក​បង់​ចេញ​ឃើញ​មាន​ស្នាម​ចាក់​ម្ជុល​១​កន្លែង​,​ស្នាម​ជាំ​នៅ​ក្បាលជង្គង់​ឆ្វេង​១​កន្លែង​,​ជើង​ទាំង​សងខាង​ហើម​,​នៅ​ចង្កេះ​ទាំង​សងខាង​មាន​ចោះ​ទុយោ​បង្ហូរ​ទឹកនោម​ចេញពី​តម្រង​នោម​(​ទុយោ​ចំហៀង​ខាងឆ្វេង​បិទ​ចោល​ ចំណែក​ខាងស្តាំ​បង្ហូរ​មក​ចូល​ក្នុង​ថង់​ទឹកនោម​)(​ចោះ​នៅ​ប្រទេស​វៀតណាម​)​គូទ​លេច​លាមក​។​

​ប្រភព​ពី​ឈ្មោះ​ លី​ ថា​ន់​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​លក់ដូរ​ ដែល​ត្រូវជា​ប្តី​សាកសព​បានឱ្យ​ដឹង​ថា​ កន្លង​មក​ប្រពន្ធ​របស់ខ្ញុំ​ មាន​ជំងឺ​ក្រលៀន​ដក់​ទឹក​ប្រហែល​៤​ទៅ​៥​ឆ្នាំ​មក​ហើយ​ធ្លាប់​បាន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ជា​ច្រើន​ដង​មក​ហើយ​ ហើយ​នៅ​២​ទៅ​៣​ខែ​ក្រោយ​នេះ​ប្រពន្ធ​បាន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​រួច​គ្រូពេទ្យ​បាន​ចោះ​ចង្កេះ​ដាក់​ទុយោ​ដើម្បី​បង្ហូរ​ទឹកនោម​ចេញពី​តម្រង​នោម​រួច​ក៏​ត្រឡប់​មក​ផ្ទះ​វិញ។

​លុះ​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៧​នឹង​៤៥​នាទី​ ខ្ញុំ​ក៏​យកប្រពន្ធ​មក​ព្យាបាល​នៅ​មន្ទីរ​ពហុ​ព្យាបាល​ ណា​រិ​ទ្ឋ​ ពេល​មក​ដល់​គ្រូពេទ្យ​បាន​ពិនិត្យ​ប្រាប់​ថាៈ​ប្រពន្ធ​ខ្ញុំ​ខ្វះ​គ្រាប់​ឈាម​ ដូច្នេះ​ត្រូវ​សម្រាក​ព្យាបាល​នៅ​ទី​នេះ​ហើយ​គ្រូពេទ្យ​បាន​យក​ឈាម​មក​បញ្ចូល​អោយ​ប្រពន្ធ​ខ្ញុំ​ លុះដល់​ថ្ងៃនេះ​អស់​ឈាម​ចំនួន​៤ផ្លោ​ក​ រហូត​ដល់​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៧​គ្រូពេទ្យ​ក៏​បាន​ចាក់​ថ្នាំ​ចូល​ក្នុង​សារ៉ូ​ម​ឈាម​ម្តងទៀត​ រួច​ប្រពន្ធ​ខ្ញុំ​នៅ​និយាយ​ជា​ធម្មតា​ ។

លុះដល់​ម៉ោង​០៨​និង​៣០​នាទី​ ខ្ញុំ​ក៏​ទៅ​ទិញ​បាយ​អោយ​ប្រពន្ធ​ខ្ញុំ​នៅ​ផ្សារ​ច្បារ​អំពៅ​ហើយ​បាន​ផ្តាំ​គ្រូពេទ្យ​ឱ្យ​ជួយ​មើល​ផង​ ខ្ញុំ​ក៏​ចេញ​ទៅ​រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ ខ្ញុំ​ក៏​ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​ប្រពន្ធ​ខ្ញុំ​ធ្លាក់​ពីលើ​គ្រែ​ឈាម​ហូរ​ច្រើន​ ខ្ញុំ​ក៏​ស្រែកហៅ​ពេទ្យ​ថា​ប្រពន្ធ​ខ្ញុំ​ស្លាប់​ហើយ ​រួច​គ្រូពេទ្យ​មក​ដល់​លើក​ប្រពន្ធ​ខ្ញុំ​ដាក់​លើ​គ្រែ​ ហើយ​យក​ក្រណាត់​ស​គ្រប​ពីលើ​។​

យោង​តាម​ការ​សន្និដ្ឋាន​ស្លាប់​ដោយ​គាំងបេះដូង​ អាច​បណ្តាល​មក​ពី​ជំងឺ​តម្រង​នោម​។​សាកសព​ប្រគល់​អោយ​ប្តី​យក​ទៅ​ធ្វើបុណ្យ​៕

អត្ថបទដែលជាប់ទាក់ទង