សង្វៀនជល់មាន់តាមភូមិ​ ត្រូវនគរបាលស្រុកមេសាងចុះបង្ក្រាប

ព្រៃវែង៖ នៅវេលាម៉ោង១៥នឹង១៥នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាងដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ិប គឹមសាន អធិការរងបានកចុះបង្រ្កាបល្បែងជល់មាន់មួយកន្លែងនៅភូមិត្រពាំងព្រះ២ ឃុំព្រៃឃ្នេស ស្រុកមេសាង (ភុំម្ចាស់ម្នាស់ចេញចោល) ពេលកម្លាំងសមត្ថកិច្ចទៅអ្នកជល់មាន់ទាំងនោះបានរត់គេចខ្លួនអស់ បន្សល់ទុកភស្តុតាងរួមមានមាន់២ក្បាល, ជញ្ជីង១បញ្ជីកត់ប្រាក់,ប៊ិច២, ខ្នាយដែក១គូរ បង់រុំ នឹងស៊ុមក្រុងមាន់ចំនួន២។

វត្ថុតាងទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង