បញ្ជូនជនដៃដល់បីនាក់ទៅតុលាកា ក្នុងសំណុំរឿងសម្លាប់យុវជនម្នាក់ដោយដំបងឬស្សី

បាត់ដំបង៖  សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅសាលាដំបូងខេត្តពាក់ពន្ធ័សំណុំរឿងព្រួតគ្នាវាយសម្លាប់យុវជនម្នាក់ដោយដំបងឬស្សី។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌បានអោយដឹងថា ជនសង្ស័យចំនួន៣នាក់ក្រោយការស្រាវជ្រាវឃាត់ខ្លួនបាន និងត្រូវបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ។

ជនរងគ្រោះស្លាប់មានឈ្មោះ អេង មិថុនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្មគោល ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ចំណែកឯជនដៃដល់ដែលមានគ្នីគ្នារហូត៣នាក់ហើយព្រួតគ្នាវាយជនរងគ្រោះឈ្មោះ ៖

១/ ភឿន ផាដែន ភេទប្រុស អាយុ១៨ឆ្នាំ

២/ ឈ្មោះវ៉ាន ភារៈ ភេទប្រុស អាយុ២៧ឆ្នាំ

៣/ ឈ្មោះកែវ ខុម ភេទប្រុស អាយុ២៨ឆ្នាំ ទាំង៣នាក់រស់នៅក្នុងភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោលជាមួយគ្នា។

ប្រភពមួយផ្សេងទៀតបានអោយដឹងដែរថា ករណីឃាតកម្មខាងលើជនសង្ស័យទំនងមានគំនុំជាមួយជនរងគ្រោះ ដោយមានឱកាសក៏បានតាមវាយលើក្បាលនិងដងខ្លួនដោយដំបងឬស្សីលើជនរងគ្រោះរហូតដល់ស្លាប់តែម្តង។

ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងហើយបញ្ជូនទៅកាន់តុលាកាអនុវត្តច្បាប់នៅថ្ងៃនេះ៕

ដោយ: SR

 

អត្ថបទដែលជាប់ទាក់ទង