នៅថ្ងៃស្អែកនេះ ក្រសួងសន្តិសុខ និងប៉ូលិសរបស់ចិន នឹងមកសហការជាមួយប៉ូលិសកម្ពុជា ដើម្បីទទួលយកជនជាតិចិនប្រុសស្រីចំនួន៩១នាក់ ពាក់ព័ន្ធបទល្មើសជម្រិតគំរាមទារប្រាក់តាមប្រព័ន្ធអ៊ិនធឺរណែត (VOIP)

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធីបានប្រាប់ CHN ឱ្យដឹងថា នៅថ្ងៃស្អែកនេះ វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក្រសួងសន្តិសុខ និងប៉ូលិសរបស់ចិនជាច្រើននាក់ និងធ្វើដំណើរតាមជើងយន្តហោះពិសេសរបស់ប្រទេសចិន ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកសហការជាមួយប៉ូលិសកម្ពុជាមកទទួលយកជនជាតិចិនចំនួន ៩១នាក់ (ស្រី២១នាក់) ដែលពាក់ព័ន្ធបទល្មើសជម្រិតគំរាមទារប្រាក់តាមប្រព័ន្ធអ៊ិនធឺរណែត ដែលហៅកាត់ថា (VOIP) ដែលកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនកន្លងមក និងប្រមូលបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ដើម្បីបណ្តេញចេញ និងធ្វើសំណុំរឿងប្រគល់ឱ្យសមត្ថកិច្ចចិន។

ព៍តមានលំអិត CHN នឹងធ្វើការផ្សាយឡើងវិញនៅពេលក្រោយ៕ ដោយៈ សួងសាម

អត្ថបទដែលជាប់ទាក់ទង