បុរសវ័យចំណាស់ម្នាក់ តូចចិត្តវាសនា ផឹកស្រាស្រវឹងធ្វើអត្តឃាត សម្លាប់ខ្លួន

កំពង់ធំ៖ ហេតុការណ៏ធ្វើអត្តឃាតចងករសម្លាប់ខ្លួននេះបានកើតម៉ោងជិត១៧និង០០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ នឹប វន ប្រុស អាយុ ៦៥ឆ្នាំ នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ អូន រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ(ជាប្រជាពលរដ្ឋ)បានបំភ្លឺប្រាប់ថា ជនជនរងគ្រោះជាមនុស្សញៀនស្រា(តាំងពីប្រពន្ធស្លាប់ចោលមកគាត់តែងតែស្រវឹងស្រាជាប្រចាំ) នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៩ព្រឹកជនរងគ្រោះដើរកាន់ស្រាសមួយដបទឹកបរិសុទ្ធ មកបបួលខ្លួនផឹក តែខ្លួនមិនផឹកជាមួយ ជនរងគ្រោះក៏ដើរចេញទៅបាត់។

លុះដល់ម៉ោងប្រហែល១៤និង០០នាទី ឈ្មោះ អូន រ៉ា បានជិះម៉ូតូកាត់តាមខ្ទមចំការស្វាយចន្ទីរបស់ជនរងគ្រោះដើម្បីទៅស្រែ តែមិនបានឃើញជនរងគ្រោះទេ ដល់ម៉ោងប្រហែល ១៧និង០០នាទី ឈ្មោះ អូន រ៉ា ត្រឡប់មកវិញដល់ចំការជនរងគ្រោះស្រាប់តែឃើញជនរងគ្រោះធ្វើអត្តឃាត(ចងក)និងក្រម៉ាពណ៌ស លាយក្រហមទៅនឹងដើមស្វាយចន្ទី ស្លាប់បាត់ទៅហើយ។

ភ្លាមៗនោះសមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព សាកសពជនរងគ្រោះបានធ្វើអត្តឃាត(ចងក)ដោយខ្លួនឯង និងក្រម៉ាពណ៌ស លាយក្រហម ទៅនិងដើមស្វាយចន្ទី មានកំពស់ ០.៥ស.ម ពីដីទៅជើងសាកសព ។

តាមការស្រាវជ្រាវ ពិនិត្យវិភាគ នៅកន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសាធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។

សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង