រថយន្តសេរីទំនេីបប្រលះគ្នាជាមួយរុីម៉កកង់បីឥណ្ឌាបណ្ដាលឱ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងដែរបង្កឡេីងដោយរវាងរថយន្តនឹងរុីម៉កកង់៣ឥណ្ឌាបណ្ដាលឱ្យបុរសដែរជាម្ចាស់កង់៣ឥណ្ឌារងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២នឹង១៥នាទីយប់ ឈានចូរថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៧ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរុីម៉កកង់៣ឥណ្ឌាមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1HE.8310 បេីកបរដោយបុរសម្នាក់បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៥២៨ ក្នុទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក Land Rover មួយគ្រឿង ពណ៌ប្រផេះ គ្មានស្លាកលេខបេីកបរដោយបុរសម្នាក់អាយុប្រហែល៣០ឆ្នាំជាង នឹងមានបុរសម្នាក់ទៀតរួមដំណេីរជាមួយ បានធ្វេីដំណេីរមកពីក្រោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យជ្រុលចង្កូតទៅបុកនឹងរុីម៉កកង់៣ឥណ្ឌា បណ្ដាលម្ចាស់រុីម៉កកង់៣ឥណ្ឌា រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែករុីម៉កកង់៣ ក្រឡាប់ផ្ងារជេីងរងកាខូចខាតស្ទេីរទាំងស្រុង រីឯរថយន្តបង្ករងកាខូចខាតមួយកំណាត់ផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយពេលបង្កហេតុរថយន្តបង្កខាងលេីបានព្យាមបេីករត់គេចទៅមុខបានជាង៣០០ម៉ែត្រដោយបែកធុងទឹកទៅមុខលែងរួចក៏ចតចោលនៅខាងមុខមន្ទីសម្រាកព្យាបាលខេមា ចំណែកតៃកុងគេចខ្លួនបាត់ស្រម៉ោល ដោយទុកឱ្យបុរសម្នាក់ដែររួមដំណេីរជាមួយចេញមុខដោះស្រាយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ធ្វើការវាស់វែងរួចរាល់បានរថយន្តនឹងរុីម៉កដែលរងការខូចខាតខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់៕ ដោយៈ ហាក់ អ៊ីឌី

អត្ថបទដែលជាប់ទាក់ទង